ឧស្សាហ៍​ស្ត្រេ​ស​មែន​ទេ​!! ម៉េច​មិន​ព្រម​ប្រើ​វិធី​ធម្មជាតិ​ទាំងនេះ​ទៅ​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ឧស្សាហ៍​ស្ត្រេ​ស​មែន​ទេ​!! ម៉េច​មិន​ព្រម​ប្រើ​វិធី​ធម្មជាតិ​ទាំងនេះ​ទៅ​
18, Nov 2020 , 6:59 pm        
រូបភាព
​អ្នក​ពិតជា​យល់ព្រម​ហើយ​នៅពេលដែល​អាច​បាន​ដើរ​នៅតាម​ឆ្នេរសមុទ្រ ឬ​តា​មដង​ទន្លេ​ដើម្បី​បន្ធូរ​អារម្មណ៍​។ ជាមួយគ្នានេះដែរ ការដែល​ទាញយក​របស់​ធម្មជាតិ​ដាក់​នៅក្នុង​បន្ទប់​គេង​នឹង​អាច​បង្កើន​ថាមពល​ក្នុង​ខ្លួន ព្រមទាំង​អារម្មណ៍​កាន់តែ​ល្អ​ថែមទៀត​។ ជាមួយគ្នានេះដែរ វា​ក៏​អាចជួយ​បង្កើន​ការផលិត​អ័រម៉ូន Serotonin ក្នុង​ខួរក្បាល​ដើម្បី​បន្ថយ​ស្ត្រេ​ស​ផង​។ ខាងក្រោម​នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​វិធី​ធម្មជាតិ​មួយចំនួន​ដែល​អាចដាក់​ក្នុង​បន្ទប់​របស់​អ្នក​ដើម្បី​បន្ថយ​ភាព​ស្ត្រេ​ស​៖

 
​ទឹក​ហូរ​
​ការហូរ​របស់​ទឹកនឹង​បង្កើតបាន​នូវ​សម្លេង​ពោរពេញ​ដោយ​ភាព​រីករាយ ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​កាន់តែ​ល្អ​។ ដូច្នេះ ចូរ​ដាក់​ផើង​ទឹក​ហូរ​មួយ​ក្នុងផ្ទះ​ដើម្បី​ជំរុញ​ដល់​ថាមពល​ក្នុង​រាងកាយ​ទៅ​។​
 
​ផ្កា​ចម្រុះ​ពណ៌​
​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​លុបបំបាត់​ភាព​ស្ត្រេ​ស​ក្នុង​ជីវិត​គឺ ការដាក់​ផ្កា​ចម្រុះ​ពណ៌​ក្នុង​បន្ទប់​គេង​។ ផ្កា​នឹង​ជួយ​សម្រួល​ដល់​អារម្មណ៍ និង​ជួយ​ផ្តាច់​នូវ​អារម្មណ៍​តានតឹង​ដែល​បានមកពី​ខាងក្រៅ​បាន​។​
 
​ដាំ​ដើម​រុក្ខជាតិ​
​របស់​ទាំងនេះ​អាចជា​របស់​លុបបំបាត់​ភាព​ស្ត្រេ​ស​យ៉ាង​អស្ចារ្យ ព្រោះ​វា​នឹង​បង្កើតបាន​នូវ​បរិយាកាស​ដ៏​ល្អ​ផូរផង់​ក្នុងផ្ទះ​។ ដូច្នេះ​វា​អាចជា​គំនិត​ដ៏​ល្អ​មួយ​ក្នុង​ការបញ្ចេញចោល​នូវ​រុក្ខជាតិ​ជ័រៗ​ចេញពី​បន្ទប់ ហើយ​ជំនួស​វិញ​នូវ​រុក្ខជាតិ​ពិតៗ​វិញ​។​
 
​ពន្លឺ​ធម្មជាតិ​
​បើសិនជា​អ្នក​មិន​ព្រម​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ទេ អ្នក​អាច​នឹងមាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​ច្រើន បាក់​ទឹកចិត្ត និង​មាន​បញ្ហា​សុខភាព​ថែមទៀត​។ កាលណា​អ្នកជំរុញ​ខ្លួនឯង​ប៉ះពាល់​នឹង​ពន្លឺ​ធម្មជាតិ​កាន់តែច្រើន អ្នក​នឹងមាន​អារម្មណ៍​កាន់តែ​ល្អ​ទាំង​ផ្លូវកាយ​និង​ចិត្ត​។ ដូច្នេះ​ក្នុង​បន្ទប់​គួរតែ​បើកទ្វារ​ដើម្បី​អនុញ្ញាតិ​ពន្លឺព្រះអាទិត្យ​ចូល​ខ្លះ​ហើយ​។​
 
​សម្លេង​ធម្មជាតិ​
​សម្លេង​របស់​ធម្មជាតិ​អាចជួយ​ឲ្យ​បេះដូង​ដើរ​ធម្មតា​វិញ ព្រមទាំង​សម្រួល​ដល់​សរសៃប្រសាទ​ដែល​កំពុងតែ​នឿយហត់​បាន​។ ដូច្នេះ អ្នក​គ្រាន់តែ​ប្រើពេល​វេលា​ខ្លះ​លេង​ជាមួយ​សត្វ​បក្សី ឬ​ទះ​ទឹក​លេង​ក៏បាន​ដែរ​។ ចំពោះ​សម្លេង​ទឹកភ្លៀង និង​សម្លេង​ទឹក​ហូរ​ក៏​អាចជួយ​ឲ្យ​ធូរស្រាល​ក្នុង​អារម្មណ៍​ច្រើន​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com