ពីនេះ ពីនោះ
សុខភាព
ជឿ​អត់ថា មឺ​ម​ខ្ញី​អាច​ព្យាបាល​ការ​ក្អួត​បាន​?
19, Nov 2020 , 6:59 pm        
រូបភាព
​ការ​ក្អួត​អាចជា​អាកា​រៈ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​ចៀស​មិន​ផុត​ឡើយ ហើយ​វា​ក៏ត្រូវ​បាន​គេ​ដឹង​ទៀតថា ជា​អា​ការៈដែល​មិន​ងាយ​នឹង​ស៊ូទ្រាំ​បានឡើយ​នៅពេល​ក្អួត​ម្តងៗ​។ រឿងនេះ​អាច​កើតឡើង​បាន​ដោយសារតែ​មូលហេតុ​ច្រើនណាស់​ដូចជា មាន​មេរោគ​ក្នុង​ក្រពះ ស្រវឹងស្រា ពុល​អាហារ​ជាដើម​។ នៅពេល​អ្នក​ក្អួត អ្នកនឹង​បាត់បង់​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​ខ្លួន​ច្រើន រហូតដល់​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​តែម្តង​។ ទោះបីជា​យ៉ាងណាក៏ដោយ យើង​អាច​ដោះស្រាយ​អាកា​រៈ​ក្អួត​នេះ​បាន​តាមរយៈ​វិធី​ងាយៗ​ដែល​អាចធ្វើ​បាន​ដោយ​ខ្លួនឯង នោះ​គឺ​មឺ​ម​ខ្ញី​តែម្តង​។​

 
​ខ្ញី​គឺជា​រុក្ខជាតិ​ដែល​ត្រូវបាន​មនុស្ស​ជាច្រើន​ប្រើប្រាស់​សម្រាប់​ធ្វើជា​គ្រឿងផ្សំ​ម្ហូបអាហារ ប៉ុន្តែ​វា​ក៏មាន​លក្ខណៈសម្បត្តិ​ជា​ឱសថ​ព្យាបាល​ជំងឺ​ដែរ​។ ថាមពល​ព្យាបាល​ជំងឺ​របស់​ខ្ញី​ត្រូវបានគេទទួលស្គាល់​អស់​រយៈពេល​ច្រើន​សតវត្ស​ន៍​ទៅហើយ​។ សម្រាប់​ប្រជាជន​អាស៊ាន​វិញ ពួកគេ​បាន​ប្រើប្រាស់​វា​សម្រាប់​ព្យាបាល​បញ្ហា​រំលាយ​អាហារ​។ ខ្ញី​ក៏មាន​ឥទ្ធិពល​ប្រឆាំងនឹង​ការ​ក្អួត​ដែរ ដូច្នេះ​បើសិនជា​អ្នក​ឧស្សាហ៍​មាន​អាកា​រៈ​ក្អួត ចូរ​យក​មឺ​ម​ខ្ញិ​មួយ​ដុំ ហើយ​ទំពារ​វា​លេងៗ​ទៅ​។ បើសិន​ជាមាន​អារម្មណ៍​ថា​ហិ​រ​ខ្លាំង ចូរ​លាយ​ទឹកឃ្មុំ​បន្ថែម​ខ្លះទៅ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com