ពីនេះ ពីនោះ
សុខភាព
ចង់ដឹង​ទេ​ថា អ្វី​ទៅជា​អាហារ​ប៉ូវ​ថ្លើម​?
19, Nov 2020 , 8:59 pm        
រូបភាព
​ថ្លើម​របស់​មនុស្ស​យើង​មាន​មុខងារ​សំខាន់ៗ​ច្រើនណាស់ ទើប​អាចធ្វើ​ឲ្យ​យើង​មាន​សុខ​ភាពល្អ​ដល់​សព្វថ្ងៃ​។ មុខងារ​ដ៏​សំខាន់បំផុត​របស់​វា​គឺ​បញ្ចេញ​កាកសំណល់​គ្រោះថ្នាក់​ចេញពី​ចរន្តឈាម និង​ជួយ​ដល់​ការរំលាយ​អាហារ​។ ជាមួយគ្នានេះដែរ ថ្លើម​ក៏​ជួយ​ការពារ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​យើង​កុំ​ឲ្យ​ធ្វើការ​ច្រើន​ជ្រុល​ពេក​ដែរ​។​

 
​បញ្ហា​របស់​ថ្លើម​អាច​នឹង​កើតមាន​ដែរ​បើសិនជា​រាងកាយ​ឆ្លង​ជំងឺ​ដោយ​ពពួក​វីរុស ឬ​ប៉ះពាល់​នឹង​សារ​ធាតុគីមី​គ្រោះថ្នាក់​ច្រើន​។ ការដែល​មិនបាន​ថែរក្សា​សុខភាព​ថ្លើម​បានល្អ ពិតជា​អាច​បង្កើន​ការ​ប្រឈម​នឹង​អាកា​រៈអា​ឡែ​ហ្ស៊ី ជំងឺ​បេះដូង​សរសៃឈាម អស់កម្លាំង​រ៉ាំរ៉ៃ ឈឺក្បាល ធាត់​ជ្រុល បញ្ហា​លើ​ការរំលាយ​អាហារ និង​ជំងឺ​ផ្សេងៗ​ទៀត​។​

ខណៈពេលដែល ការចៀសវាង​មិន​ញ៉ាំ​គ្រឿង កាហ្វេ បារី និង​ស្ករស​ច្រើនៗ និង​ហាត់ប្រាណ​បន្ថែម​បន្តិចបន្តួច​ដូចជា ការដើរ​រាល់ថ្ងៃ និង​ញ៉ាំ​ច្រើនៗ អាចជា​វិធី​ដ៏​ល្អ​ដើម្បី​ជំរុញ​ដល់​សុខភាព​ថ្លើម​នោះ តែមាន​អាហារ​មួយចំនួនទៀត​ដែល​អាចជួយ​ស្តារ​សុខភាព​ថ្លើម​កាន់តែ​ល្អ​ឡើងវិញ​បាន​។ អាហារ​ខាងក្រោម​នេះហើយ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា អាហារ​ប៉ូវ​ថ្លើម​៖
 
• ផ្លែ​ប៉ោម​
• ផ្លែ​ប័​រ​
• ខ្ទឹមស​
• ក្រូច​
• តែ​បៃតង​
• បន្លែ​ពណ៌​បៃតង​
• សណ្តែក​
• រមៀត​
• ត្រី​៕​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com