ពីនេះ ពីនោះ
សុខភាព
ឧស្សាហ៍អស់កម្លាំងមែនទេ អញ្ចឹងគួរតែញ៉ាំអាហារទាំងនេះហើយ
× ការអស់កម្លាំង គឺជាអារម្មណ៍នៃភាពនឿយហត់ និងខ្សោយទាំងផ្លូវកាយ និងផ្លូវចិត្ត។ មានកត្តាច្រើនណាស់ដែលនាំឲ្យមនុស្សម្នាក់ទៅជាអស់កម្លាំង ដូចជា របៀបរស់នៅ ជំងឺផ្លូវកាយ និងបញ្ហាផ្លូវចិត្តជាដើម។ របៀបរស់នៅដែលមិនផ្តល់សុខភាព ដូចជាការញ៉ាំគ្រឿងស្រវឹងច្រើនៗ ញ៉ាំជាតិកាហ្វេអ៊ីនច្រើន ហាត់ប្រាណច្រើន រស់នៅបែបអសកម្ម គេងមិនគ្រប់គ្រាន់ និងរបបអាហារមិនផ្តល់សុខភាព សុទ្ធតែនាំឲ្យអស់កម្លាំងបានទាំងអស់។
ចំពោះជំងឺដែលច្រើនតែបណ្តាលឲ្យអស់កម្លាំង អាចជា មហារីក ជំងឺតម្រងនោម ជំងឺបេះដូង ខ្សោយថ្លើម ធាត់ជ្រុល ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺនៅក្រពេញទីរ៉ូអ៊ីតជាដើម។
រោគសញ្ញាដ៏សំខាន់នៃការអស់កម្លាំងគឺ មានភាពនឿយហត់ក្រោយពីធ្វើសកម្មភាពផ្លូវកាយ ឬចិត្តតិចតួចរួច។ រោគសញ្ញាផ្សេងៗទៀតដែលជាប់ទាក់ទងនឹងការអស់កម្លាំងដែឬនោះគឺ ពិបាកផ្ចង់អារម្មណ៍ វិលមុខ ឈឺក្បាល ឆេវឆាវ មិនឃ្លានអាហារ ឈឺសាច់ដុំ និងអារម្មណ៍មិនល្អ។
បើសិនជាការអស់កម្លាំងបង្កឡើងដោយកត្តាផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍ អ្នកអាចបង្កើនថាមពលឡើងវិញតាមរយៈការញ៉ាំអាហារណាមួយដូចខាងក្រោមនេះ៖
- ផ្លែឪឡឹក
- យ៉ាអួ
- គ្រាប់ល្ពៅ
- តែបៃតង
- ចេក៕
© រក្សាសិទ្ធិដោយ thmeythmey.com