ជាតិ
បទសម្ភាសន៍
វីដេអូ
សុខភាព
តើ​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល អាចធ្វើឱ្យ​ទារក​ប្រឈមមុខ​នឹង​បញ្ហា​ដែរ​ទេ​?
19, Nov 2020 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បញ្ហា​ធ្លាក់ឈាម​ក្រោយ​សម្រាល បណ្ដាលមកពី​មូលហេតុ​៤​យ៉ាង​គឺ ស្បូន​ខ្សោយ , ការ​ដាច់​រហែក​មាត់ស្បូន​ក្រោយ​សម្រាល​, ការ​របើក​សុក ឬ​សល់​កម្ទេច​សុក និង​កំណក​ឈាម​។ បើតាម​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ការធ្លាក់​ឈាម​ក្រោយ​សម្រាល​នេះ មិន​ត្រឹមតែ​អាចធ្វើឱ្យ​ស្ត្រី​ស្លាប់​នោះទេ តែ​ក៏​អាច​ប៉ះពាល់​ដល់​ជីវិត​កូន​ផងដែរ​។​


​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដូចតទៅ​៖
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​អះអាងថា  បើសិន ស្ត្រី​ធ្លាក់ឈាម​ក្រោយ​សម្រាល ដោយសារ​ការ​របើក​សុក ឬ​សុក​តោង​ទាប នោះ​នឹង​ធ្វើឱ្យ​ទារក​ខ្សោយ ឬ​អាច​បាត់​បង់ជីវិត តែបើ​បណ្ដាលមកពី​មូលហេតុ​ផ្សេង មិន​ប៉ះពាល់​ជីវិត​ទារក​បាន​នោះទេ​។ 
 
​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​ពន្យល់​ដូច្នេះ​ថា​៖«​បើ​គាត់​មានការ​ធ្លាក់ឈាម​បណ្ដាលមកពី​បញ្ហា​សុក អីចឹង​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ទារក ពីព្រោះ​ទារក​គាត់​ត្រូវការ​ឈាម​ពី​ម្ដាយ​តាមរយៈ​ទងសុក​ទៅ​ចិញ្ចឹម​។ អីចឹង​បើ​សុក​ហ្នឹង​មាន​បញ្ហា​អាចឱ្យ​ទារក​ខ្សោយ​ដែរ​។ ប៉ុន្តែ​បើសិន ការធ្លាក់​ឈាម​នេះ បណ្ដាលមកពី​មូលហេតុ​ផ្សេងទៀត ដែល​មិន​ទាក់ទង​នឹង​សុក​ទេ អីចឹង​កូន​កើត​ហើយ​បាន​មានការ​ធ្លាក់ឈាម នោះ​មិន​ប៉ះពាល់​ដល់​សុខភាព​ទារក​ទេ​»​។ 
 
​ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ​រូបនេះ បាន​ណែនាំ​ថា អំឡុងពេល​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ និង​បរិភោគ​អាហារ​ឱ្យបាន​ត្រឹម​ត​ត្រូវ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ ដើម្បី​ការពារ​ភាពមិនប្រក្រតី និង​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល​៕ 
 
 
 

Tag:
 ជំងឺ​
  ធ្លាក់ឈាម​ក្រោយ​សម្រាល​
  ប៉ិច សុធី​
© រក្សាសិទ្ធិដោយ thmeythmey.com