កីឡាអន្តរជាតិ
អន្តរជាតិ
សមាជិក​ជម្រើសជាតិ​កូរ៉េខាងត្បូង​១០​នាក់​ឆ្លង COVID-19 អំឡុង​ប្រកួត​មិត្តភាព​
19, Nov 2020 , 10:59 pm        
រូបភាព
​សមាជិក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង​ចំនួន​ពីរ​នាក់​ទៀត​បាន​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19​។ សហព័ន្ធ​កីឡាបាល់ទាត់​កូរ៉េខាងត្បូង (KFA) បានប្រកាស​នៅ​ថ្ងៃទី​១៩ វិ​ច្ឆ​កា ដោយ​សរុបមក​ដល់ពេលនេះ​កើន​ចំនួន​អ្នក​ឆ្លង​ដល់​១០​នាក់​ហើយ​។​



Hwang Hee-chan ខ្សែប្រយុទ្ធ RB Leipzig ក៏​ស្ថិត​ក្នុងចំណោម​អ្នក​ឆ្លង​ទាំង​១០​ផងដែរ​របស់​សមាជិក​ក្រុម​ជ​ម្រើ​ជាតិ​កូរ៉េខាងត្បូង​ផងដែរ​។ Hwang និង​បុគ្គលិក​ក្រុម​ម្នាក់ទៀត​បានធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​រាតត្បាត​នេះ បន្ទាប់ពី​ការប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​កូរ៉េខាងត្បូង​បានទទួល​ជ័យជំនះ​លើក​ក្រុម​កាតា ២-១ កាលពី​ថ្ងៃទី​១៧ វិច្ឆិកា​។​
 
​ដោយឡែក កីឡាករ​៦​នាក់ និង​បុគ្គលិក​២​នាក់​ទៀត បាន​តេស្ត​វិជ្ជមាន​កាលពី​ចុង​សប្តាហ៍​មុន​នៅពេល​កូរ៉េខាងត្បូង ចាញ់​ម៉ិ​ក​ស៊ិ​ក​ក្នុង​លទ្ធផល ៣-២​។​
 
​ជុំវិញ​ការឆ្លង​ខ្សែប្រយុទ្ធ Hwang Hee-chan ក្លិប RB Leipzig នៃ​ក្របខណ្ឌ Bundesliga ប្រកាសថា​កីឡាករ​របស់​ពួកគេ​រូបនេះ នឹងត្រូវ​ខកខាន​ការប្រកួត​មួយចំនួន​សម្រាប់​ក្រុម ដ្បិត​ត្រូវដាក់​ឲ្យ​នៅ​ដាច់​ដោក​ឡែក និង​ទទួល​ការធ្វើ​តេស្ត​ជាប្រចាំ​រហូត​ជាសះស្បើយ​។​
 
​ការប្រកួត​មិត្តភាព​របស់​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​ទាំងពីរ​លើក​នេះ សុទ្ធតែ​ធ្វើឡើង​នៅក្នុង​ប្រទេស​អូទ្រីស​៕

Tag:
 COVID-19
  ជម្រើសជាតិ​កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com