អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូនជំនាន់ថ្មី បងប្អូនត្រកូល Y vivo Y12s សមត្ថភាពខ្ពស់ ថ្មទំហំធំ 5000mAh តម្លៃត្រឹមតែ $129 មានលក់នៅលើទីផ្សារកម្ពុជាហើយ!
× vivo Y12s គឺជាទូរស័ព្ទស្មាតហ្វូនជំនាន់ថ្មី របស់ vivo ដែលត្រូវបានរចនាឡើង ប្រកបដោយការច្នៃប្រឌិត និងមានភាពសាកសម សម្រាប់មិត្តៗយុវវ័យនាពេលសម័យថ្មីនេះតែម្តង។ ការរចនាបទរបស់ស្មាតហ្វូន vivo Y12s នេះ ទាំងផ្នែកខាងមុខ និងខាងក្រោយមានភាពភ្លឺថ្លាចែងចាំង និងមានពណ៌ស្រស់ស្អាត ឆើតឆាយតែម្តង។
ស្មាតហ្វូន vivo Y12s ត្រូវបានបំពាក់មក ជាមួយនឹងទំហំអេក្រង់ 6.51inch ដែលហៅថា Helio P35 មានកម្រិតបង្ហាញ HD+។ លើសពីនេះទៅទៀត អ្នកអាចទទួលបាននូវទស្សនីយភាព យ៉ាងត្រជាក់ភ្នែក និងធំទូលាយ ដែលព្រមមកជាមួយរចនាបទ ឡើងមានភាពងាយស្រួល នៅក្នុងការកាន់។
សម្រាប់ផ្នែកកាមេរ៉ាមុខវិញ មានទំហំ 13MP អាចថតស៊ែហ្វីរូបបានច្បាស់។ ដើម្បីធានាបានថា អ្នកមើលទៅស្រស់ស្អាត ដូចធម្មជាតិ Y12s បានបំពាក់មកជាមួយនូវ AI Face Beauty ដែលផ្តល់ជូនអ្នកនូវភាពស្រស់ស្អាត បានកាន់តែប្រសើរឡើង សម្រាប់ផ្ទៃមុខ។ រីឯផ្នែកកាមេរ៉ាក្រោយវិញ ត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI កាមេរ៉ាក្រោយ 2 គ្រាប់ដែលមានទំហំ 13MP + 2MP។ រឹតតែពិសេសនោះ ចំពោះផ្នែកកម្លាំងថ្មវិញមានទំហំធំរហូតដល់ 5000mAh។
លើសពីនេះទៅទៀត វាបានបំពាក់នូវបច្ចេកវិទ្យាវៃឆ្លាត នៅក្នុងការសន្សំសំចៃថាមពលថ្ម ធ្វើឲ្យថ្មកាន់បានយូរ និងបង្កើនថាមពលថ្មបានទៀតផង។ Y12s ដំណើរការដោយ Processer ប្រភេទ octa-core និងមាន Ram 3GB + Rom 32GB ដែលមានលក្ខណៈពិសេស របស់ Funtouch OS11 ផ្នែកលើ Android 10 ដូចនេះហើយទើបធ្វើឲទូរស័ព្ទដៃមួយនេះ កាន់តែមានភាពងាយស្រួលជាងមុន។ ជាមួយនឹងពណ៌ គឺមានជម្រើសថ្មីពីរផងដែរ គឺ Phantom Black និង Glacier Blue ។
សម្រាប់តម្លៃរបស់វាវិញ គឺត្រូវបានដាក់លក់លើទីផ្សារ ក្នុងកញ្ចប់តម្លៃត្រឹមតែ $129 តែប៉ុណ្ណោះ។ ហើយមួយវិញទៀត រាល់អតិថិជនរបស់ vivo ដែលចង់ក្លាយជាម្ចាស់ស្មាតហ្វូន vivo Y12s នេះ លោកអ្នកអាចរកជាវបាន នៅតាមបណ្តាហាងនានាទូទាំងប្រទេសកម្ពុជា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com