អត្ថបទពាណិជ្ជកម្ម
50 ចំណុច​ដែល​បញ្ជាក់ថា Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់​ថ្មី ជា​រថយន្ត​ដែលមាន​ប្រ​ព័​ន្ធសុ​​វត្ថិ​ភាព និង​បច្ចេកវិទ្យា​អស្ចារ្យ​លើសគេ​!
20, Nov 2020 , 3:54 pm        
រូបភាព
​រថយន្ត គឺជា​មធ្យោបាយ​ធ្វើដំណើរ​មួយ​យ៉ាងសំខាន់ សម្រាប់​ជូន​លោកអ្នក​ទៅដល់​គោលដៅ​។ រថយន្ត​ខ្លះ មិន​ត្រឹមតែ​អាចជួយ​លោកអ្នក ឲ្យ​ដល់​គោលដៅ​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​អាច​ប្រើប្រាស់​នៅក្នុង​ការធ្វើ​អាជីវកម្ម ដំណើរ​កម្សាន្ត​ទៅតាម​ទីជិត​ឆ្ងាយ និង​អាចជួយ​សម្រួល ដល់​ការរស់នៅ​របស់​អ្នកប្រើប្រាស់​បាន​មួយផ្នែកធំ​ផងដែរ​។ ជាក់ស្តែង យើង​សង្កេតឃើញថា រថយន្ត Pick Up បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ប្រើប្រាស់ និង​ជួយ​ដល់​អតិថិជន​បាន​ច្រើន​មែនទែន​។ រថយន្ត Ford Ranger Wildtrak គឺជា​រថយន្ត Pick Up ដែល​កំពុង​ពេញនិយម និង​លក់ដាច់​បំផុត នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ ប្រជាជន​ខ្មែរ បានទទួល​ស្គាល់​ពី​គុណភាព ភាព​ធន់​រឹងមាំ សមត្ថភាព​ដ៏​អស្ចារ្យ ដែល​អាច​ជម្នះ​ឧបសគ្គ​បាន​គ្រប់​ស្ថានភាព​ផ្លូវ ជាពិសេស​នោះ គឺ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​លើសពី​រថយន្ត Pick Up ដទៃ​។  
 

 
​ថ្មីៗ​នេះ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​នាំយក​នូវ​រថយន្ត Ford Ranger Wildtrak ជំនាន់​ថ្មី​ជាមួយនឹង​ជម្រើស​ម៉ាស៊ីន​ថ្មី​នោះ គឺ ម៉ាស៊ីន 2.0L Bi-Turbo ជំនាន់​ថ្មី ដែលជា​ប្រភេទ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ទំហំ 4 ស៊ីឡាំង មាន​ទាក់​បូ (Turbo) ចំនួន 2​ដើម ដែល​បាន​ផ្តល់នូវ​បទពិសោធន៍ នៃ​ការបើកបរ​ថ្មី​សន្លាង​មួយទៀត ជូន​ដល់​អតិថិជន ដែលជា​អ្នកគាំទ្រ​រថយន្ត Pick Up របស់​ក្រុមហ៊ុន Ford​។ 
 


​លើសពីនេះទៅទៀត រថយន្ត Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់​ថ្មី បាន​ផ្លាស់ប្តូរ​នូវ​ចំណុច​ថ្មីៗ​ចំនួន 6 ចំណុច​៖
1.​ ​ម៉ាស៊ីន​ជំនាន់​ថ្មី 2.0L Bi-Turbo (2.0L Bi-Turbo Engine)
​ទំហំ​: 2.0L, ស៊ីឡាំង​: 4/V4, កម្លាំង​សេះ​: 213 PS, កម្លាំង​រមួល​កង់​: 500 N.M, ពន្ធ​ផ្លូវ​ត្រឹមតែ ២០​ម៉ឺន​រៀល​
2.​ ​ប្រអប់លេខ​ជំនាន់​ថ្មី 10 វគ្គ​អូ​តូ (10-Speed Automatic) 
3.​ ​ចង្កៀង​គុជ LED ជំនាន់​ថ្មី (High Performance Bi-LED Projector Headlights)
4.​ ​យ៉ាន់​កង់​បែប​ស្ព័​រ ទំនើប​ទាន់សម័យ (New Alloy Wheel Design)
5.​ ​បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី (New SYNC 3 Technology)
6.​ ​បន្ថែម​រន្ធ USB នៅលើ​កញ្ចក់​មើល​ក្រោយ (Extra USB Port)
 







 
​ក្រៅពី​ចំណុច​ថ្មី​ទាំង 6 នេះ រថយន្ត Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់​ថ្មី ក៏​នៅតែ​បន្ត​បំពាក់​ជូន នូវ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ដែលមាន​រហូតដល់​ទៅ 44​ចំណុច​៖ 
 
1.​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Parallel Parking Assist) 
2.​ ​ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់ ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking) 
3.​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នក​អ្នកបើកបរ​ឈប់សម្រាក ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System)
4.​ ​សេន​ស័​រ​ជុំវិញ​រថយន្ត ចំនួន 10 គ្រាប់ (10 Sensors) 
5.​ ​ប្រព័ន្ធ​ផ្តល់ដំណឹង នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane Keeping System) 
6.​ ​ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​កម្លា​ត​សុវត្ថិភាព ដោយ​ស្វ័យប្រវត្តិ (Adaptive Cruise Control) 
7.​ ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត ពេល​បើកបរ​លើផ្លូវ​កោង រអិល និង​បញ្ជៀ​សការ​ក្រឡាប់ (Electronic Stability Control)
8.​ ​ប្រព័ន្ធ​ហ្វ្រាំង ABS និង​EBD (Anti-Lock Braking Systems and Electronic Brake force Distribution) 
9.​ ​ប្រព័ន្ធ​ទប់​លំនឹង កុំ​ឲ្យ​រអិល​ថយក្រោយ ពេល​ឡើង​ចំណោត (Hill Launch Assist)
10.​ ​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ចុះ​ចំណោត (Hill Descent Control)
11.​ ​អាច​ចុះ​ទឹកបាន​ជម្រៅ 800mm លើសគេ (800mm Water Wading)
12.​ ​ប្រព័ន្ធ​កាត់បន្ថយ​ផ្សែង​ពុល (Emissions System)
13.​ ​ដែកថែប​ពិសេស​ចំនួន 2​ដើម សម្រាប់​ការពារ​ផ្នែក​ចំហៀង សងខាង​នៃ​រថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)
14.​ ​ខែល​ដែកថែប ការពារ​ម៉ាស៊ីន ផ្នែក​ខាងក្រោម (Front Bumper Protector) 
15.​ ​ទទួលបាន​ចំណាត់ថ្នាក់​ផ្កាយ 5  ផ្នែក​សុវត្ថិភាព ពី​គៈណកម្មការ​វាយតម្លៃ​សុវត្ថិភាព របស់​រថយន្ត​ថ្មី (Euro NCAP) 
16.​ ​បំពាក់​ជូន​នូវ​ពោង​សុវត្ថិភាព ចំនួន 6 គ្រាប់ (6 Air Bags)
17.​ ​សេន​ស័​រ​ខ្សែក្រវាត់​សុវត្ថិភាព (Seat Belt Sensor)
18.​ ​ប្រព័ន្ធ​ការពារ​ចោរកម្ម (Anti-Theft Alarm System)
19.​ ​ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ ពេល​បញ្ឆេះ​រថយន្ត​ចោល (Auto Engine Off)
20.​ ​ប្រព័ន្ធ​កាត់បន្ថយ​សំ​ឡេ​រំខាន​ពី​ខាងក្រៅ (Active Noise Cancellation) 
21.​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា នៅពេលដែល​ប្រើប្រាស់​ម៉ា​ស៊ូ​ត មាន​ជាតិ​ទឹក (Water In Diesel Filter Warning Lights)
22.​ ​ចង្កៀង​បិទ​បើក និង​ហ្វា​កូដ ដោយ​ស្វ័យប្រវត្តិ (Auto On/Off Head Lamps)
23.​ ​ចង្កៀង LED បំភ្លឺ​ពេល​ថ្ងៃ (Day-Time Running Light)
24.​ ​ផ្លិត​ទឹកអូ​តូ (Rain Sensing Wipers)
25.​ ​ប្រព័ន្ធ​ជំនួយ​ក្នុង​ការចាប់​ហ្វ្រាំង (Brake Fade)
26.​ ​ឃ្លុប​ក្រោយ​បាន​បំពាក់​ជាមួយ​រ៉ឺ​ស័​រ​ជំនួយ ក្នុង​ការលើក និង​ទម្លាក់ មាន​ភាព​ធូរ​ជាង​មុន (Easy Lift and Lowering)
27.​ ​ប្រព័ន្ធ​កូនសោរ​ឆ្លាត​វៃ និង​ចុច​បញ្ឆេះ​រថយន្ត (Smart Key / Push Button Start-Stop)
28.​ ​ចុច​ក​ព្ចា​ក់​ក្តោប ដោយ​ស្វ័យប្រវត្តិ (Auto Side Mirror Folding System)
29.​ ​ចង្កូត​បូម​អេឡិចត្រូនិក ធូរ​ងាយស្រួល​បើកបរ (Electric Power-Assisted Steering (EPAS))
30.​ ​កុង​ទ័​រ​ឌីជីថល រចនា​ម៉ូដ​ថ្មី​សន្លាង (LCD Instrument Cluster)
31.​ កញ្ចក់​មើល​ក្រោយ អាច​កាត់បន្ថយ​ចំណាំងផ្លាត (Auto-Dimming)
32.​ ​អេក្រង់ Touch Screen 8 អ៊ីង សម្រាប់​គ្រប់គ្រង វិទ្យុ តន្ត្រី និង​ការកម្សាន្ត​ផ្សេងៗ (8” Touch Screen) 
33.​ ​អាច​ភ្ជាប់​ជាមួយនឹង Apple CarPlay, Andriod Auto និង Google Map 
34.​ ​អាច​ប្តូរ​ភ្លើងពណ៌​លំអ​ក្នុង​រថយន្ត បាន​រហូតដល់ 7 ពណ៌ (Ambient Lighting)
35.​ ​ប្រព័ន្ធ​បញ្ជា​ដោយ​សំឡេង​(Voice Command) 
36.​ ​កាមេរ៉ា​ជំនួយ​ចូល​ចត​ផ្នែក​ខាងក្រោយ ដែលមាន​ខ្សែ​គំនូស​ពណ៌​ស រេ​តាម​ចង្កូត (Rear View Camera)
37.​ ​រន្ធ USB ចំនួន 3 និង​រន្ធ​សាក Laptop កម្លាំង 230V (3 USB Ports / 230V Invertor)
38.​ ​ប្រព័ន្ធគ្រប់គ្រង​ប៉ុង​របស់​រថយន្ត (​កាប់​ពី​តាស​) (4x4 Shift-On-The-Fly)
39.​ ​ប្រព័ន្ធ​ចាប់​ប៉ុង​ក្រោយ ដែល​ជួយ​សម្រួល​ដល់​ការជាប់​ផុង (Electronic-Locking Rear Differential) 
40.​ ​ប្រព័ន្ធ​ជើង​ក្រោម​ផ្លាស់ប្តូរ​ថ្មី ដែល​អាច​កាត់បន្ថយ​ការ​រលាក់ រំ​ញ័រ និង​មាន​លំនឹង ពេល​បើកបរ (Upgraded Suspension System (Improves Steering, Ride and Handling)) 
41.​ ​ប្រព័ន្ធ​សម្រាប់​កំណត់​ល្បឿន​ពេល​បើកបរ (MyKey System)
42.​ ​ទម្រ​ដំបូល​ខាងលើ​អាច​ផ្ទុក​ឥ​វ៉ាន់​បាន​រហូតដល់​ទៅ 50 គីឡូក្រាម (Roof Rail Can Hold Up to 50kg)
43.​ ​ប្រព័ន្ធ​អូស​សណ្តោង ដែល​អាច​ឲ្យ​រថយន្ត​នេះ អូស​សណ្តោង​បាន​ដល់ 3 តោន (3 Tons Towing Capacity)
44.​ ​អាច​ដឹកទំនិញ បាន​ដល់​ទៅ​ជាង 1.3 តោន (1.3 tons Maximum Payload)
 






 
​កក់​រថយន្ត Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់​ថ្មី​ឥឡូវនេះ ជាមួយនឹង​តម្លៃ​ពិសេស ត្រឹមតែ $53,500 ជាមួយនឹង​ជម្រើស 5 ពណ៌ រួមមាន​៖ ស ខ្មៅ ទឹកប្រាក់ ទឹកក្រូច និង​ប្រផេះ​។ រាល់​ការទិញ​រថយន្ត​ពី​ក្រុមហ៊ុន នោះ​លោក​អ្នកនឹង​ទទួលបាន​ការធានា​ផ្ទាល់ ពី​រោងចក្រ​រយៈពេល 3​ឆ្នាំ ឬ 100,000​គីឡូម៉ែត្រ ជាពិសេស​មាន​សេវា​ជួសជុល​រថយន្ត​ចល័ត ២៤​ម៉ោង ទូទាំងប្រទេស សេវា​យក​រថយន្ត​ចាស់​មក​ផ្លាស់ប្តូរ​រថយន្ត​ថ្មី (Trade-In Service) និង​សេវា​បង់​រំលស់ គ្រប់​ខេត្ត​ក្រុង​ប្រកបដោយ​ទំនុកចិត្ត​។​
 






 
​ចង់ដឹងថា តើ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​ទាំង 50 ចំណុច​នេះ មាន​ភាព​អស្ចារ្យ​យ៉ាងណា​នោះ សូម​ទស្សនា​វីដេអូ​នេះ​ទាំងអស់គ្នា​៖
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com