ជាតិ
ក្រសួង​ការងារ ឲ្យ​កម្មករ​ដែល​គ្មាន​ការងារ ទៅ​រៀន​ជំនាញ ដោយបាន​២០​ម៉ឺន​រៀល​ក្នុង​១​ខែ​
20, Nov 2020 , 5:39 pm        
រូបភាព
កម្មករធ្វើដំណើរតាមរយន្តរួមគ្នាទៅផ្ទះ ពេលចេញពីរោងចក្រ
កម្មករធ្វើដំណើរតាមរយន្តរួមគ្នាទៅផ្ទះ ពេលចេញពីរោងចក្រ
​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រកាស​ឲ្យ​កម្មករ​និ​យោ​ជិ​ក ដែល​ត្រូវបាន​ព្យួរការងារ​និង​បាត់បង់​ការងារ​ធ្វើ ដោយ​ការរីក​រាលដាល​កូ​វីដ​-១៩ ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ រយៈពេល​៤​ខែ ដោយ​ឥតគិតថ្លៃ ហើយ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ថែមទៀត​។



​លោក អ៊ិត សំហេង រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ បានចេញ​លិខិត​ជូនដំណឹង កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ​ថា មុខជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដែល​នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល គឺជា​មុខជំនាញ​មាន​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន​និង​អនាគត​។ លើសពីនេះ លោក​បញ្ជាក់ថា កម្មករនិយោជិត​ដែល​ចូលរៀន នឹង​ទទួលបាន​ប្រាក់​ឧបត្ថម​២០​ម៉ឺន​រៀល ក្នុង​១​ខែ សម្រាប់​ចំណាយ​លើ​ការហូបចុក​និង​ស្នាក់នៅ​។ 
 
​មុខជំនាញ​ដែល​នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល រួមមាន ត​បណ្ដាញ​អគ្គិសនី ត​បណ្ដាញទឹក ជួសជុល​បរិក្ខារ​អគ្គិសនី ជួសជុល​-​ថែទាំ​រថយន្ត បច្ចេកទេស​កែច្នៃ​គ្រឿងបន្លាស់​ម៉ាស៊ីន ជំនាញ​ធ្វើ​ម្ហូប ឆុង​កាហ្វេ ក្រឡុក​ស្រា និង ដុត​នំ​ប័ង ជាដើម​។ កម្មករនិយោជិត​ដែលមាន​បំណង​ចង់​រៀន ត្រូវមាន​សៀវភៅ​ការងារ ប័ណ្ណ​សម្គាល់​កម្មករនិយោជិត កាត​សម្គាល់​ខ្លួន និង អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ ដើម្បី​ចុះឈ្មោះ​ចូលរៀន​តាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​៕ 






Tag:
 កម្មករ​
  ជំនាញ​
© រក្សាសិទ្ធិដោយ thmeythmey.com