COVID-19
ជាតិ
រដ្ឋាភិបាលសម្របសម្រួល​បញ្ជូន​និស្សិត​ខ្មែរ​១២៨​នាក់ នៅ​អ៊ីស្រាអែល​មក​កម្ពុជា​វិញ
21, Nov 2020 , 12:25 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កំពុង​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​អ៊ីស្រាអែល ដើម្បី​បញ្ជូន​និស្សិត​កម្ពុជា​ចំនួន ១២៨​នាក់ វិល​មក​កម្ពុជា​វិញ ក្រោយ​បញ្ចប់​ការសិក្សា​នៅ​អ៊ីស្រាអែល​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន និស្សិត​កម្ពុជា​ទាំង ១២៨​នាក់ នឹង​មកដល់​កម្ពុជា​នៅ​ចន្លោះ​ថ្ងៃទី​២៣-៣០ វិច្ឆិកា ក្រោយ​ជួប​បញ្ហាលំបាក​ក្នុងការ​ធ្វើដំណើរ​មក​ក​ម្ពុ​ជា ក្នុងអំឡុងពេល​កូ​វីដ​-១៩​។


​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ ចេញផ្សាយ​ថ្ងៃទី​២១ វិច្ឆិកា​នេះ បញ្ជាក់ថា ភាគី​អ៊ីស្រាអែល នឹង​បញ្ជូន​និស្សិត​កម្ពុជា មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ចន្លោះ​ថ្ងៃទី​២៣-៣០ វិច្ឆិកា តាម​ជើងយន្តហោះ​ពិសេស ហោះ​ត្រង់​ពី​អ៊ីស្រាអែល​មក​កម្ពុជា​។ ជាមួយគ្នានេះ ជើងយន្តហោះ​ពិសេស នឹង​ដឹកជញ្ជូន​និស្សិត​កម្ពុជា ដែល​ទទួលបាន​អាហារូបករណ៍​ចំនួន ២៥០​នាក់ ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​វិញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com