អ្នកស្រី ជុំ ធឿន អ្នកភូមិលាងដៃ ខាងជើងអង្គរធំ ប្រមូលបានទិន្នផលស្រូវល្អប្រសើរជាងឆ្នាំមុន
ជាតិ
អ្នកស្រី ជុំ ធឿន អ្នកភូមិលាងដៃ ខាងជើងអង្គរធំ ប្រមូលបានទិន្នផលស្រូវល្អប្រសើរជាងឆ្នាំមុន
21, Nov 2020 , 8:59 pm        
រូបភាព
សៀមរាប៖ អ្នកស្រី ជុំ ធឿន កំពុងឱនងើបច្រូតស្រូវ ដែលទុំលឿងពេញវាលស្រែទៅហើយ។ គ្រួសារអ្នកស្រីមានស្រែជិតមួយហិកតា ជាកេរ្ដិ៍ឪពុកម្ដាយចែកឱ្យ។ ឆ្នាំនេះដោយសារមានទឹកគ្រប់គ្រាន់ ធ្វើឱ្យស្រូវរបស់អ្នកភូមិលាងដៃ ដែលស្ថិតនៅខាងជើងក្រុងអង្គរធំ ក្នុងនោះមានគ្រួសារអ្នកស្រី ជុំ ធឿន ផង កើនផល ជាងកាលពីឆ្នាំមុន ទោះបីបច្ចុប្បន្ន មានភាពជឿនលឿនផ្នែកកសិកម្មយ៉ាងណាក្ដី តែគ្រួសារអ្នកស្រី ជុំ ធឿន នៅមានទម្លាប់ដាំស្រូវ (ដាក់គ្រាប់ដាំដូចពោត) ដោយធ្វើរបៀបនេះបង្ការកុំឱ្យសត្វចឹកស៊ីគ្រាប់ស្រូវ។

 
សូមទស្សនាកិច្ចសម្ភាសរវាងអ្នកស្រី អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី ជុំ ធឿន នៅស្រែដែលអ្នកស្រីកំពុងចុះច្រូតជាមួយប្ដី ស្ថិតនៅភូមិលាងដៃ ឃុំលាងដៃ ស្រុកនគរធំ ខេត្តសៀមរាប ដូចតទៅ៖ 
 

Tag:
 ស្រូវ
  អ្នកអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com