ជាតិ
រមណីយដ្ឋានភ្នំ៥៣ កន្លែងងូតទឹកធ្លាក់យ៉ាងត្រជាក់ចិត្តនៅភ្នំព្រឹក ខេត្តបាត់ដំបង
22, Nov 2020 , 8:29 am        
រូបភាព
ដោយ:
ធម្មជាតិ បូករួមជាមួយការកែច្នៃធ្វើឲ្យរមណីយដ្ឋានភ្នំ៥៣ កាន់តែមានសម្រស់ទាក់ទាញ់។ ភ្ញៀវទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់ ទស្សនាសម្រស់ធម្មជាតិ និងងូតទឹកធ្លាក់យ៉ាងត្រជាក់ចិត្ត មិនគួររំលងរមណីយដ្ឋានភ្នំ៥៣ ក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។


 
រមណីយដ្ឋានទឹកធ្លាក់ភ្នំ៥៣ បានក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយក្នុងខេត្តបាត់ដំបង ដោយបច្ចុប្បន្នរមណីយដ្ឋានភ្នំ៥៣ តែងមានភ្ញៀវទេសចរទៅលេងមិនចេះដាច់។ បើតាមទំព័ហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋានភ្នំ៥៣ អាចកម្សាន្តសប្បាយជាមួយការងូតទឹកធ្លាក់យ៉ាងត្រជាក់ចិត្តរំសាយអស់ទុក្ខកង្វល់។
 
ភ្ញៀវទេសចរកាន់តែមានអារម្មណ៍ស្រស់ស្រាយ ដោយគយគន់ ព្រៃឈើនៅភ្នំ៥៣ ជាមួយនឹងសម្រស់ខៀវស្រងាត់ នៃចម្ការរបស់ប្រជាពលរដ្ឋធំល្វឹងល្វើយដាច់កន្ទុយភ្នែកនៅជើងភ្នំ៥៣។ មិនតែប៉ុណ្ណោះទេសចរអាចភ្លក់ម្ហូបអាហារឆ្ងាញ់ៗជាច្រើនមុខ ដែលមានលក់នៅក្នុងរមណីយដ្ឋានភ្នំ៥៣ ផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុកដដែល។
 
សូមជម្រាបផងដែរ ខេត្តបាត់ដំបងបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ដោយក្រៅពីរមណីយដ្ឋានភ្នំ៥៣ ខេត្តដំបងមានសក្តានុពលទេសចរណ៍យ៉ាងសម្បូរបែបដូចជា តំបន់ទេសចរណ៍កែច្នៃ, ធម្មជាតិ, វប្បធម៌ និងប្រវត្តិសាស្ត្រផងដែរ។ ខេត្តបាត់ដំបងបានទាក់ទាញទេសចរប្រមាណជិត ២,៥ម៉ឺននាក់ក្នុងពេលឈប់សម្រាក ពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែកន្លងមកនេះ៕ 

រូបភាពពី​មន្ទីរទេសចរណ៍​ខេត្ត​បាត់ដំបង៖ 

 




Tag:
 រមណីយដ្ឋានភ្នំ៥៣
  ទេសចរណ៍
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com