ជាតិ
ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ជាន់គ្នា​នៅ​កោះ​ពេជ្រ រដ្ឋបាល​រាជធានីនឹង​រៀបចំ​គោរព​វិញ្ញាណក្ខន្ធ​ទ្រង់ទ្រាយ​តូច​
22, Nov 2020 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០  ជា​ខួប​១០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​រត់​ជាន់គ្នា​នៅ​កោះ​ពេជ្រ​។ លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ឲ្យ​រដ្ឋបាល​ខណ្ឌ ជា​អ្នករៀបចំ​វិញ​ក្នុង​ទ្រង់ទ្រាយ​តូច និង​មិនមាន​ការជួបជុំ​មនុស្ស​ច្រើន​ដូច​ឆ្នាំកន្លងមក​ទេ​។​


 
​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ជា​ខួប​១០​ឆ្នាំ​នៃ​ការស្លាប់​មនុស្ស​ចំនួន ៣៥៣​នាក់​នៅ​កោះ​ពេជ្រ​។ សម្រាប់​ឆ្នាំនេះ សាលា​រាជធានី​ភ្នំពេញ មិនបាន​រៀបចំ​ពិធីសូត្រមន្ត រាប់បាត្រ បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ដល់​វិ​ញ្ញា​ក្ខ​ន្ធ​ជនរងគ្រោះ ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច​ឆ្នាំមុនៗ​ឡើយ ដោយសារ​បញ្ហា​កូ​វីដ​-១៩​។ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ សាលា​រាជធានី​ភ្នំពេញ បាន​ចាត់តាំង​ឲ្យ​រដ្ឋបាល​ខណ្ឌ ជា​អ្នករៀបចំ​វិញ ដោយ​មិនមាន​ការជួបជុំ​ដែលមានការជួបជុំ​មនុស្សច្រេីនឡេីយ។  លោក​ មេត​ មាស​ភក្ដី បញ្ជាក់ថា​៖ «​ដោយ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ទើបតែ​បញ្ចប់ ដូច្នេះ​សាលា​រាជធានី​មិនបាន​រៀបចំ​ឡើយ ដោយ​ចាត់តាំង​ឲ្យ​រដ្ឋបាល​ខណ្ឌ​ជា​អ្នករៀបចំ​ក្នុង​ទ្រង់ទ្រាយ​តូច​»​​។ 
 
​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១០ ជា​រាត្រី​ទី​៣ នៃ​ពិធី​បុណ្យអុំទូក នៅ​ស្ពាន​នាគ ជា​ប្រភេទ​ស្ពាន​យោល ដែល​ទើប​សាងសង់​ថ្មី​នៅ​កោះ​ពេជ្រ​បានកើត​ឧ​ប្ប​តិ្ត​ហេតុ​ផ្អើល​រត់​ជាន់គ្នា​រហូតដល់​ស្លា​ប់ម​នុស្ស​ចំនួន​៣៥៣​នាក់ និង​ជាង​៧០០​នាក់​រងរបួស​។ ករណីនេះ​មិនត្រូវ​បាន​ស្វែងរក​មូលហេតុ​ពិតប្រាកដ​ណាមួយ នៅ​ពីក្រោយ​ការ​ផ្អើល​រត់​ជាន់គ្នា​នេះឡើយ ហើយ​បន្ទាប់ពី​មាន​មនុស្ស​ស្លាប់​ជាច្រើន​នាក់ ស្ពាន​នាគ ឬ​ស្ពាន​យោល​នោះ​ក៏ត្រូវ​វាយកម្ទេច​ចោល​ផងដែរ​៕
 

Tag:
 កោះ​ពេជ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com