កីឡាជាតិ
ជាតិ
Yudai Ogawa ជា​កីឡាករ​បរទេស​ដំបូង​គេ​របស់លោក Oleg នៅ​ភ្នំពេញ​ក្រោ​ន
23, Nov 2020 , 4:45 pm        
រូបភាព
Yudai Ogawa ចុះកិច្ចសន្យាលេងឲ្យក្លិបភ្នំពេញក្រោន, រូបថតភ្នំពេញក្រោន
Yudai Ogawa ចុះកិច្ចសន្យាលេងឲ្យក្លិបភ្នំពេញក្រោន, រូបថតភ្នំពេញក្រោន
ដោយ:
​កីឡាករ Yudai Ogawa បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន ក្រោយ​ចែកផ្លូវ​ជាមួយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​។ ខ្សែបម្រើ​រូបនេះ ត្រូវ​ជួយ​ភ្នំពេញ​ក្រោ​ន​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ក្នុង​រដូវ​ឆ្នាំ​២០២១​។

 
Yudai Ogawa ជា​កីឡាករ​បរទេស​ដំបូង​គេ​របស់លោក Oleg Starynskyi ដែល​ទើបត្រូវ​បានតែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ មុន​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន​ខ្សែបម្រើ​វ័យ​២៤​ឆ្នាំ​រូបនេះ​ធ្លាប់​លង​ឲ្យ​ក្លិប​ធំៗ​ចំនួន​ពីរ​នៅ​កម្ពុជា​។ ក្នុងនោះ​រូបគេ​បាន​ចុះកិច្ចសន្យា​លេង​ក្លិប​មជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ​នៅ​ឆ្នាំ​២០១៨ មុន​ផ្ទេរ​ទៅកាន់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ឆ្នាំ​២០១៩ និង​២០២០​។​
 
​មុន​មក​ប្រកប​អាជីព​បាល់ទាត់​នៅ​កម្ពុជា កីឡាករ​កម្ពស់​១.៧៤​ម៉ែត្រ​រូបនេះ ធ្លាប់​លេង​ក្លិប​ក្របខណ្ឌ​ទី​៣​របស់​ជប៉ុន Gifu FC និង​ក្លិប​ក្របខណ្ឌ​ទី​ពីរ​របស់​ប៉ូឡូញ Widzew Lodz​។​
 
​កីឡាករ Yudai Ogawa បាន​ចូលប្រឡូក​វិស័យ​កីឡាបាល់ទាត់​ដំបូង ដោយ​ធ្វើជា​យុវជន​របស់​ក្លិប Valie Tsuru ក្រោយមក​ក៏បាន​ផ្លាស់​ទៅកាន់​ក្លិប Yamanashi Gakuin ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ដូចគ្នា​៕   

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោយ​
  Yudai Ogawa
© រក្សាសិទ្ធិដោយ thmeythmey.com