COVID-19
ជាតិ
បុរសជនជាតិឥណ្ឌា អាយុ៣៣ឆ្នាំម្នាក់ ជាសះស្បើយជំងឺកូវីដ-១៩
24, Nov 2020 , 9:12 am        
រូបភាព
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ:
ភ្នំពេញ៖ បុរសជនជាតិឥណ្ឌាអាយុ៣៣ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌា ហើយចូលមកកម្ពុជានៅថ្ងៃទី៥ ខែវិច្ឆិកា បានជាសះស្បើយពីជំងឺកូវីដ-១៩។ បុរសនោះត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យហើយ ក្រោយពីបានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន២ដង។ នេះបើតាមការផ្សាយព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃទី២៤ ខែវិច្ឆិកា។

 
 
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីបុរសជនជាតិឥណ្ឌាបានជាសះស្បើយនេះ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនដល់២៩៦នាក់ ហើយនៅសល់ ៧នាក់ទៀតកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និង៣នាក់ទៀតសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។ បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៣០៦នាក់៕ 
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com