ជាតិ
ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប លោក អ៊ឹង ហឿន ទទួលមរណភាព​ក្នុង​អាយុ​៧២
24, Nov 2020 , 10:52 am        
រូបភាព
​សៀមរាប​៖ ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប លោក អ៊ឹង ហឿន បានទទួល​មរណភាព​នៅ​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ក្នុង​អាយុ​៧២​ឆ្នាំ ដោយ​រោគាពាធ​។ សព​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន ស្ថិតនៅ​ភូមិ​ទ្រៀក សង្កាត់​សៀមរាប ក្រុង​សៀមរាប​។​

 
​នាយក​រដ្ឋបាល​ខេត្តសៀមរាប លោក សុខ ថុល បានឱ្យដឹងថា លោក អ៊ឹង ហឿន បាន​ឡើងជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ ក្នុង​ឆ្នាំ​២០១៩ ជំនួស​លោក នូ ផល្លា​។ ចំពោះ​ការតែងតាំង​ប្រធាន​ក្រុមប្រឹក្សា​ថ្មី នាយក​រដ្ឋបាល​រូបនេះ​មិនទាន់​អាច​បញ្ជាក់​បានទេ គឺ​រង់ចាំ​ការប្រជុំ​ពី​ថ្នាក់លើ​៕
 
 
 
 
 

Tag:
 ក្រុមប្រឹក្សា​ខេត្តសៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com