ជាតិ
ជនបរទេសជាង៥០០នាក់ ត្រូវបណ្ដេញចេញពីកម្ពុជាក្នុងរយៈពេល៩ខែ រូបពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍
× ភ្នំពេញ៖ រយៈពេល៩ខែក្នុងឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានបណ្ដេញជនបរទេស៥៤២នាក់ ដែលភាគច្រើនលួចស្នាក់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលើសទិដ្ឋាការកំណត់។ នេះបើតាមការអះអាងរបស់លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោក កែវ វណ្ណថន ថ្លែងប្រាប់សារព័ត៌មានតាមប្រព័ន្ធ Telegram នៅថ្ងៃនេះថា ជនបរទេសជាង៥០០នាក់ដែលបណ្ដេញចេញពីមានកម្ពុជា មាន៤០សញ្ជាតិ ហើយជនជាតិចិន មានចំនួនច្រើនជាគេ។ ក្នុងចំណោមអ្នកត្រូវបណ្ដេញចេញទាំងនោះ មានស្រី៥២នាក់។ «ការបណ្តេញចេញធ្វើឡើងតាមករណីនីមួយៗ មិនកំណត់ចំនួន ឬរង់ចាំច្រើននាក់ទើបបណ្តេញចេញទេ។ បទល្មើសរកឃើញមួយ ស្នើគោលការណ៍បណ្តេញចេញមួយ»។ នេះបើតាមការបញ្ជាក់របស់លោក កែវ វណ្ណថន។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ មកដល់ពេលនេះ កម្ពុជាបានបណ្ដេញជនបរទេស១,៧ម៉ឹននាក់ ក្នុងនោះមានស្រីជាង៣០០នាក់ ដែលមាន១០៤សញ្ជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com