ជាតិ
និស្សិត​កសិកម្ម​១២៨​នាក់​នៅ​អ៊ីស្រាអែល បាន​មកដល់​កម្ពុជា​ហើយ
25, Nov 2020 , 11:23 am        
រូបភាព
​ភ្នំពេញ​៖ និស្សិត​កម្ពុជា​ទាំង​១២៨​នាក់ ដែល​ទើប​បញ្ចប់​ការសិក្សា​ជំនាញ​កសិកម្ម​នៅ​ប្រទេស​អ៊ីស្រាអែល បាន​ត្រឡប់​មកដល់​កម្ពុជា​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៥​វិច្ឆិកា​នេះ តាម​ជើងយន្តហោះ​ត្រង់​ពី​អ៊ីស្រាអែល​មក​កម្ពុជា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។



​ក្រសួងការបរទេស បាន​បន្ថែមថា យន្តហោះ​ដដែល នឹង​ដឹកជញ្ជូន​និស្សិត​កសិកម្ម​២៥០​នាក់​ពី​កម្ពុជា ត្រឡប់​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​វិញ​ដែរ​។ ក្រសួងការបរទេស ក៏បាន​ណែនាំ​ឲ្យ​អ្នកចេញ​-​ចូល​កម្ពុជា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។ 
 
​បច្ចុប្បន្ន​កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៣០៧​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​២៩៨​នាក់ និង​កំពុង​សម្រាក​ព្យាបាល​៩​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​៕ 

Tag:
 និស្សិត​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com