អន្តរជាតិ
ប្រទេស​ចិន​បង្ហោះ​យានអវកាស​ទៅ​ស្រាវជ្រាវ​នៅ​ភព​ព្រះ​ចន្ទ​
25, Nov 2020 , 7:59 pm        
រូបភាព
​ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​យានអវកាស​គ្មាន​មនុស្ស​បើក​ទៅកាន់​ភព​ព្រះ​ចន្ទ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ចុះចត ប្រមូល​សំណាក​ដី​និង​ថ្ម ហើយ​បញ្ជូន​វា​មក​ផែនដី​វិញ​។​
​ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​យានអវកាស​គ្មាន​មនុស្ស​បើក​ទៅកាន់​ភព​ព្រះ​ចន្ទ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ចុះចត ប្រមូល​សំណាក​ដី​និង​ថ្ម ហើយ​បញ្ជូន​វា​មក​ផែនដី​វិញ​។​
ដោយ: VOA
​ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​យានអវកាស​គ្មាន​មនុស្ស​បើក​ទៅកាន់​ភព​ព្រះ​ចន្ទ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ចុះចត ប្រមូល​សំណាក​ដី​និង​ថ្ម ហើយ​បញ្ជូន​វា​មក​ផែនដី​វិញ​។ ប្រសិនបើ​ទទួលបាន​ជោគជ័យ វា​នឹង​ក្លាយជា​បេសកកម្ម​ដំបូង​របស់​ប្រទេស​ណាមួយ ក្នុង​ការយក​សំណាក​ពី​ភព​ព្រះ​ចន្ទ​ចាប់តាំងពី​ទសវត្ស​១៩៧០​មក ហើយ​វា​នឹងធ្វើ​ឲ្យ​ចិន​ក្លាយជា​ប្រទេស​ទី​បី​បន្ទាប់ពី​សហរដ្ឋអាមេរិក​និង​រុស្ស៊ី ដែល​អាច​ទៅយក​សំណាក​បែបនេះ​។​

 
​ការស្រាវជ្រាវ​ដោយ​យានអវកាស Chang'e 5 (​ឆាំង អឿ ៥) នឹង​ស្វែងរក​សំណាក​ដែល​អាចជួយ​អ្នកវិទ្យាសាស្ត្រ​ឱ្យ​យល់​កាន់តែច្បាស់​អំពី​ដើមកំណើត​និង​ការកកើត​ភព​ព្រះ​ចន្ទ​។​
 
​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA និយាយថា គោលដៅ​នៃ​បេសកកម្ម​នេះ​គឺ​ចុះចត​នៅលើ​ផ្ទៃ​ដែល​គេ​មិនទាន់បាន​ស្រាវជ្រាវ​ពីមុន​នៃ​ភព​ព្រះ​ចន្ទ ដែល​គេ​ហៅថា​ថា Oceanus Procellarum ហើយ​ប្រតិបត្តិការ​មួយថ្ងៃ​នៅ​ភព​ព្រះ​ចន្ទ​ដែល​ស្មើ​១៤​ថ្ងៃ​នៅលើ​ផែនដី ហើយ​យក​សំណាក​ទម្ងន់​២​គីឡូក្រាម​ពី​ជម្រៅ​ប្រមាណ​២​ម៉ែត្រ​។​
 
​លោក Matt Siegler អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន Planetary Science Institute ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ Arizona ដែល​មិនមែនជា​ផ្នែក​មួយ​នៃ​បេសកកម្ម Chang'e 5 ទេ​នោះបាន​ប្រាប់​ទីភ្នាក់ងារ Reuters ថា តំបន់​ដែល​យានអវកាស​ត្រូវ​ចុះចត​នោះ​មាន​អាយុ​ពី​១​ពាន់​លាន​ឆ្នាំទៅ​២​ពាន់​លាន​ឆ្នាំ​។​
 
Reuters រាយការណ៍​ថា ប្រទេស​ចិន​បាន​ចុះចត​យានអវកាស​នៅលើ​ភព​ព្រះ​ចន្ទ​ជា​លើកដំបូង​នៅ​ឆ្នាំ​២០១៣៕
 

© រក្សាសិទ្ធិដោយ thmeythmey.com