ពីនេះ ពីនោះ
សុខភាព
ស្វែងយល់ពីរោគសញ្ញានៃប្រតិកម្មអាលែហ្សរលាកច្រមុះ
× ប្រតិកម្មអាលែហ្សីនៃការរលាកច្រមុះ ឬ ត្រូវបានគេហៅម្យ៉ាងទៀតថា Hay fever គឺបណ្តាលមកពី សញ្ញា និង រោគសញ្ញាដែលមានសភាពដូចជាជំងឺផ្តាសាយ មានដូចជា៖ ការហៀរសំបោរ, រម៉ាស់ភ្នែក, តឹងច្រមុះ, កណ្តាស់ និង មានសម្ពាធនៅក្នុងច្រមុះ។ ប៉ុន្តែខុសពីគ្រុនផ្តាសាយ ស្ថានភាពនៃប្រតិកម្ម អាលែហ្សីនៃការរលាកច្រមុះនេះ គឺមិនបានបណ្តាលមកពី ពពួកវីរុសនោះទេ។ គឺវាបណ្តាលមកពី ការមាន នូវប្រតិកម្មអាលែហ្សីឆ្លើយតបទៅនឹង វត្ថុដែលបង្កអោយមានប្រតិកម្មអាលែហ្សី ដែលមានស្ថិតនៅក្នុង ឬ ខាងក្រៅផ្ទះរបស់អ្នក មានដូចជា រោមសត្វ, លំអងផ្កា,កំទេចធូលីឬ ពពួកសត្វល្អិតតូចៗ ។
រោគសញ្ញា
សញ្ញា និង រោគសញ្ញា របស់ប្រតិកម្មអាលែហ្សីនៃការរលាកច្រមុះ ជាធម្មតាគឺចាប់ផ្តើមកើតមានភ្លាមៗ បន្ទាប់ ពីអ្នកបានប្រឈមទៅនឹង សមាសធាតុជាក់លាក់ណាមួយ ដែលអាចបង្កអោយមានប្រតិកម្ម អាលែហ្សី នេះបាន រួមមានដូចជា៖
•មានការហៀរសំបោរ ឬ តឹងច្រមុះ។
•ហៀរទឹកភ្នែក ឬ មានការរមាស់ភ្នែក។
•កណ្តាស់។
•ក្អក។
•រម៉ាស់ច្រមុះ និង រមាស់នៅផ្នែកខាងលើក្នុងមាត់ ឬ បំពង់ក។
•មានសម្ពាធនៅក្នុងច្រមុះ និង មានការឈឺចាប់នៅលើផ្ទៃមុខ។
•មានការហើមប៉ោង ឬ ស្បែកនៅខាងក្រោមភ្នែកមានពណ៌ខៀវជាំ។
•បាត់បង់សម្ថភាព ក្នុងការស្រង់ក្លិន ឬ ដឹងរសជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com