សុខភាព
ហេតុអ្វី​បាន​ជា​នារី​មិន​អាច​ញ៉ាំ​ស្រា​ពេល​មក​រដូវ​?
29, Nov 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
មាន​នារី​មួយ​ចំនួន​តែងតែ​ញ៉ាំ​ស្រា​នៅ​ពេល​មក​រដូវ ដោយសារ​តែ​ពេល​ខ្លះ​គេ​ពិបាកចិត្ត​ខ្លាំង ឬ​ពេល​ខ្លះ​ត្រូវ​ទៅ​ជួប​ភ្ញៀវ​មិន​ញ៉ាំ​មិន​បាន​។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាងណា?
 
នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ស្រា​នៅ​ពេល​មក​រដូវ វា​អាច​បំផ្លាញ​ថ្លើម​អ្នក​ខ្ពស់​ជាង​ពេល​ធម្មតា​ទៅ​ទៀត​ ។ នៅ​ពេល​ដែល​អ្នក​មក​រដូវ ហើយ​ញ៉ាំ​ស្រា​ច្រើន វា​នឹង​ធ្វើ​ឲ្យ​អ្នក​ស្រវឹង​យូរ​ជាង​ពេល​ធម្មតា ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ស្រួលខ្លួន​ឡើយ​ក្រោយ​ពេល​ដែល​ស្វាង​ស្រា វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ពុល​ក៏​មាន​ដែរ​។
 
ម្យ៉ាងទៀត​វា​នឹង​ធ្វើ​ឲ្យ​ឈាម​អ្នក​ដើរ​លឿន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មក​រដូវ​កាន់តែ​ច្រើន​ជាង​មុន​ទៅ​ទៀត​។ ដូចនេះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំង​ណាស់ ដោយ​ធ្វើ​ឲ្យ​ទ្រុត​ទ្រោម​ខុស​ពី​ធម្មតា​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com