COVID-19
អន្តរជាតិ
អ្នកកើតកូវីដ-១៩ លើពិភពលោកឡើងដល់ជាង៦២លាននាក់ហើយ
28, Nov 2020 , 9:59 pm        
រូបភាព
ដោយ: រួបរួម
គិតត្រឹមល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា នេះ ករណីវិជ្ជមានកូវីដ-១៩ នៅទូទាំងពិភពលោក ឡើងដល់ទៅជាង៦២លានករណី ដែលក្នុងនោះ មានជាង១.៤៥លាននាក់ស្លាប់ និងជិត៤៣លាននាក់សះស្បើយ។

 
សហរដ្ឋអាមេរិក បានឡើងដល់ជាង១៣.៤៥លានករណី ដោយនាំមុខឥណ្ឌា ៩.៣៥លាន, ប្រេស៊ីល ៦.២៣លាន, រុស្ស៊ី ២.២៤លាន, បារាំង២.១៩លាន, អេស្ប៉ាញ ១.៦៤លាន, ចក្រភពអង់គ្លេស ១.៥៨លាន, អ៊ីតាលី ១.៥៣លាន, អាហ្សង់ទីន ១.៤លាន, កូឡុំប៊ី ១.២៩លាន, ម៉ិកស៊ិក ១.០៩លាន និងអាល្លឺម៉ង់ ១.០២លាន។
 
ប៉ូឡូញ ប៉េរូ និងអ៊ីរ៉ង់ មានជាង៩០ម៉ឺនករណីរៀងៗខ្លួន ខណៈអាហ្វ្រិកខាងត្បូង និងអ៊ុយក្រែន មានជាង៧០ម៉ឺករណីដូចគ្នា។ ប្រទេសផ្សេងទៀតដែលមានករណីឆ្លងជាងកន្លះ មានបែលហ្ស៊ិក តួកគី ស៊ីលី អ៊ីរ៉ាក់ ឥណ្ឌូណេស៊ី ឆេក និងហូឡង់។
 
ក្នុងចំណោមអ្នកស្លាប់ជាង១.៤៥លាននាក់ សហរដ្ឋអាមេរិក មានជាង២៧ម៉ឺន ប្រេស៊ីលជាង១៧ម៉ឺន ឥណ្ឌាជាង១៣ម៉ឺន និងម៉ិកស៊ិកឃាង១០ម៉ឺន។ រីឯប្រទេសផ្សេងទៀតដែលមានអ្នកស្លាប់ខ្ទង់ម៉ឺនរួមមាន ចក្រភពអង់គ្លេស អ៊ីតាលី បារាំង អ៊ីរ៉ង់ អេស្ប៉ាញ រុស្ស៊ី អាហ្សង់ទីន កូឡុំប៊ី ប៉េរូ អាហ្វ្រិកខាងត្បូង ឥណ្ឌូណេស៊ី បែលហ្ស៊ិក អាល្លឺម៉ង់ ប៉ូឡូញ ស៊ីលី អេក្វាឌ័រ តួកគី អ៊ីរ៉ាក់ អ៊ុយក្រែន កាណាដា និងរូម៉ានី។
 
កម្ពុជាបច្ចុប្បន្នមាន៣០៨ករណី ហើយព្យាបាលសះស្បើយ២៩៩ករណី និងជាប្រទេសមួយក្នុងចំណោមប្រទេស/ដែនដី ២៥ដែលមិនមានករណីស្លាប់៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com