ជាតិ
ពីនេះ ពីនោះ
រួមគ្នាស្អាតឲ្យក្លាយជាទម្លាប់ថ្មី!
29, Nov 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
បទ ផ្កាឈូករីក
 
-ស្អាតថ្ងៃនេះ ថ្ងៃស្អែកស្អាត ស្អាតដរាប
ស្អាតថ្ងៃនេះ ក្លិនឆ្អេះឆ្អាប បាត់តាមផ្លូវ
ស្អាតថ្ងៃនេះ យើងគ្រប់គ្នា រួមខុសត្រូវ
ស្អាតថ្ងៃនេះ ពីម៉ែឪ កូនស្អាតតាម។
 
-រួមសម្អាត ធ្លាសាលា ផ្សារធំតូច
រួមសម្អាត ឈប់ខិលខូច ផ្គើនបម្រាម
រួមសម្អាត ឃើញគេចោល កុំចោលតាម
រួមសម្អាត ឃើញសំរាម ហ៊ានបោសបារ។
 
-ដល់ពេលស្អាត ស្អាតគ្រប់គ្នា ជាទម្លាប់
ដល់ពេលស្អាត ប្រកាន់ខ្ជាប់ ច្បាប់មាត្រា
ដល់ពេលស្អាត ស្អាតពីរាស្ត្រ រួមរដ្ឋា
ដល់ពេលស្អាត រួមរក្សា បរិស្ថាន៕
 

Tag:
 ប៉ាក់កាខ្មៅ
  កំណាព្យ
© រក្សាសិទ្ធិដោយ thmeythmey.com