COVID-19
ជាតិ
បញ្ចប់ឆ្នាំសិក្សាសាលារដ្ឋ ខណៈសាលាឯកជន​បន្តរៀនអនឡាញ តែថ្នាក់ទី១២ត្រូវរៀនធម្មតា​
29, Nov 2020 , 10:11 pm        
រូបភាព
ដោយ: ថ្មីៗ
លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន នា​យប់ថ្ងៃទី២៩ ខែវិច្ឆិកា នេះ បាន​សម្រេចផ្អាក​ដំណើរការគ្រឹះស្ថាន​សិក្សាឯកជនបណ្តោះអាសន្ន​២សប្តាហ៍ ដោយប្តូរទៅរៀនអនឡាញបន្ត។ រីឯសេចក្តីជូនដំណឹងមួយផ្សេងទៀត លោកបាន​ណែនាំ​ស្តីពីការ​បញ្ចប់ឆ្នាំសិក្សា​២០១៩-២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ។



តែសម្រាប់គ្រឹះស្ថានសាធារណៈ សិស្សដែល​ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នា​ថ្ងៃទី៣០ ខែវិច្ឆិកា ត្រូវប្រព្រឹត្ត​ទៅធម្មតា។

សម្រាប់សិស្សត្រៀម​ប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងឯក និងទាំងរដ្ឋ ត្រូវបាន​កម្មវិធីសិក្សា​របស់ខ្លួន​ដដែលសម្រាប់សម័យប្រឡង​២១ ធ្នូ ២០២០៕

© រក្សាសិទ្ធិដោយ thmeythmey.com