COVID-19
ជាតិ
ករណីឆ្លងគ្មានប្រភព សម្តេច ហ៊ុន សែន កំណត់ឲ្យហៅថា «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»
30, Nov 2020 , 7:34 am        
រូបភាព
ដោយ: ថ្មីៗ
នាពិធីសម្ពោធផ្លូវនៅ​ខេត្ត​សៀមរាប នៅព្រឹក​ថ្ងៃទី៣០ ខែវិច្ឆិកា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កំណត់​ឲ្យហៅករណី​ឆ្លងគ្មាន​ប្រភពដែលតេស្តឃើញកាលពីថ្ងៃទី​២៨ ខែវិច្ឆិកា។



រយៈពេល​២ថ្ងៃ ការឆ្លង​មាន​ដល់ទៅ​១៤ករណី ដែលភាគច្រើនស្ថិតក្នុងចង្កោម​ក្រសួងមហាផ្ទៃ ហើយតួលេខអាចឡើងដល់១៥ករណី បើមាន​វិទ្យាស្ថានប៉ាស្ទ័រអះអាង១ករណីទៀតនៅសៀមរាប។ នេះ​បើតាម​ការបញ្ជាក់​របស់សម្តេច ដោយ​បញ្ជាក់ថា ការហៅព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺ​ដើម្បីបញ្ជៀស​ការហៅឈ្មោះ លោក ឆែម សាវុធ ឬអគ្គនាយកពន្ធនាគារ។


© រក្សាសិទ្ធិដោយ thmeythmey.com