អត្ថបទពាណិជ្ជកម្ម
អស់តែ៥០០រៀលប៉ុណ្ណោះ …! កុំចាំដល់គេពិន័យទាន់…!!!
× ដោយសារថ្លៃសេវាប្រមូលសំរាម ត្រូវបានដកចេញពីវិក្កយបត្ររបស់អគ្គិសនីកម្ពុជា(EDC) ចាប់ពីដើមឆ្នាំ២០២០ នេះ ធ្វើបងប្អូនប្រពលរដ្ឋយើងច្រើនតែភ្លេចបង់ថ្លៃប្រមូលសំរាម ដែលជាហេតុដែលធ្វើឲ្យមានទម្រង់នៃការដាស់តឿន និងពិន័យផ្សេងៗពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញផងដែរ។
បើតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៩ ការទូទាត់ថ្លៃសេវាប្រមូលសំរាមប្រចាំខែ អាចធ្វើឡើងតាមប្រព័ន្ធទូទាត់អេឡិចត្រូនិក ធនាគារ ឬតាមភ្នាក់ងារវេរលុយនានាជាដើម។ ជាមួយគ្នានោះដែរ សម្រាប់អតិថិជន អេ អឹម ខេ ក៏អាចប្រើប្រាស់កម្មវិធីធនាគារចល័ត ដើម្បីបង់ថ្លៃសំរាម ដោយចំណាយត្រឹមតែ៥០០ រៀល ប៉ុណ្ណោះក្នុងមួយប្រតិបត្តិការ ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល ចំណេញពេលវេលា ដែលអាចធ្វើបានគ្រប់ទីកន្លែង។
លើសពីនេះទៅទៀត តាមរយៈកម្មវិធីធនាគារចល័ត អេ អឹម ខេ អតិថិជនអាចធ្វើការវេរលុយ បង់វិក្កយបត្រទឹក ភ្លើង សេវាអ៊ីនធឺណិត ទូរទស្សន៍ខ្សែកាប ទិញកាតទូរស័ព្ទ បង់ថ្លៃទំនិញ បរិច្ចាគមូលនិធិសប្បុរសធម៌ វេរលុយទៅធនាគារក្នុងស្រុក វ៉ាឡេតបាគង ផាយផេ ជាដើម។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ រាល់ការធ្វើប្រតិបត្តិការតាមរយៈកម្មវិធីធនាគារចល័ត អេ អឹម ខេ អតិថិជននឹងទទួលបានពិន្ទុដើម្បីសន្សំទុក ប្តូរយករង្វាន់ជាច្រើនដូចជា តុក្កតា និងដបទឹកស្អាតៗម៉ាក Lock & Lock ថែមទៀតផង។
ចាំអង្កាល់ទៀត តោះដោនឡូតឥឡូវនេះ
http://onelink.to/ss87zk ព័ត៌មានបន្ថែម៖ 023 220 202/ 1800 200 200 មើលវីដេអូពីរបៀបបង់ថ្លៃសំរាម៖
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com