COVID-19
ជាតិ
ក្រសួង​វប្បធម៌​បិទ​រោងភាពយន្ត រោង​សម្ដែង​សិល្បៈ និង​សារមន្ទីរ ២​សប្តាហ៍​សារជាថ្មី​ម្តងទៀត​
30, Nov 2020 , 11:28 am        
រូបភាព
រូប​ពី​ហ្វេស​ប៊ុកនាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព
រូប​ពី​ហ្វេស​ប៊ុកនាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព
​ភ្នំពេញ​៖ ដោយ​មើលឃើញ​ពី​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ចៀសវាង​ការឆ្លង​រាលដាល​ក្នុង​សហគមន៍ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានប្រកាស​ផ្អាក​ការចូល​ទស្សនា​សារមន្ទី​រ ផ្អាក​ដំណើរការ​រោងភាពយន្ត និង​រោង​សម្ដែង​គ្រប់​ប្រភេទ នៅ​ទូទាំងប្រទេស រយៈពេល​២​សប្ដាហ៍ ជា​បណ្ដោះអាសន្ន ដោយ​អនុវត្ត​ចាប់ពី​ថ្ង​ទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​តទៅ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ព្រឹក​ថ្ងៃទី​៣០​នេះ​។​

 
​ការសម្រេច​ឱ្យ​បិទ​រោងភាពយន្ត រោង​សម្ដែង និង​សារមន្ទីរ ជា​បណ្ដោះអាសន្ន​នេះ ធ្វើឡើង​ជាថ្មី ក្រោយពី​កម្ពុជា​បាន​រកឃើញ ករណី​វិជ្ជមាន​កូ​វីដ​-១៩​បន្ថែមទៀត ដោយ​មិនដឹង​ប្រភព​ច្បាស់លាស់ លើ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ កាលពី​ថ្ងៃទី​២៨​ខែវិច្ឆិកា​២០២០​។​
 
​ជាមួយគ្នា​នោះ សម្ដេចនាយក​រដ្ឋមន្ត្រី បានកំណត់​ឱ្យ​ហៅ​ករណី​ឆ្លង​គ្មាន​ប្រភព ដែល​តេស្ត​ឃើញ​កាលពី​ថ្ងៃទី​២៨​វិច្ឆិកា​នោះ​ថា “​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​” ដែលមាន​អ្នក​ឆ្លង​ដល់​ទៅ​១៤​នាក់​ហើយ​៕
 

Tag:
 ក្រសួង​វប្បធម៌​
  រោងភាពយន្ត​
  សិល្បៈ​
  សារមន្ទីរ
© រក្សាសិទ្ធិដោយ thmeythmey.com