អត្ថបទពាណិជ្ជកម្ម
Nokia 2.4 និង Nokia 5.3 ជា​ស្មា​ត​ហ្វូ​ន​ជម្រើស​ដ៏​ល្អ សម្រាប់​អ្នកមាន​ថវិកា​ក្រោម ២០០​ដុល្លារ
30, Nov 2020 , 3:02 pm        
រូបភាព
Nokia 2.4 និង Nokia 5.3 គឺជា​ជម្រើស​ដ៏​ល្អ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ថវិកា​ក្រោម ២០០​ដុល្លារ ហើយ​ចង់បាន​ស្មា​ត​ហ្វូ​ន​មួយ ប្រើប្រាស់​ប្រចាំថ្ងៃ​។ លោកអ្នក អា​ចរក​ជាវ​ទូរ​សព្ទ​ទាំង ២ ម៉ូ​ឌែ​ល​នេះ​បាន ដោយ Nokia 2.4 មានតម្លៃ​ត្រឹមតែ ១២៤ ដុល្លារ​។ ក្នុងនោះដែរ ម៉ូ​ឌែ​ល Nokia 2.4 នេះ មាន​ប្រ​ម៉ូ​សិន​ពិសេស គឺ​បញ្ចុះ​មក​សល់​ត្រឹមតែ ១០៩ ដុល្លារ តែប៉ុណ្ណោះ និង​មាន​ថែម​ជូន អាវយឺត​មួយ​យ៉ាង​ស្រស់ស្អាត​។ ចំណែកឯ Nokia 5.3 គឺជា ១៦៥ ដុល្លារ​ប៉ុណ្ណោះ និង​មានការ​ថែម​ជូន ស្រោម​ទូរ​សព្ទ​ដៃ ០០៧ យ៉ាង​ស្រស់ស្អាត​។​

​គួរ​រំលឹក​ផងដែរ​ថា Nokia 5.3 ត្រូវបាន​បំពាក់​នូវ​ទ្រនាប់​អេក្រង់ Gorilla Glass 3 ដែលមាន​រាង​ជា​តំណក់ទឹក​។ ទូរស័ព្ទ​នេះ បំពាក់​មកជា​មួយ អេក្រង់ IPS LCD ទំហំ 6.55 inches និង​អាច​បង្ហាញ​រូបភាព រហូតដល់ 720 x 1600-pixel ដែលមាន​កម្រិត​ដង់ស៊ីតេ 268 ppi​។​


 
​កម្លាំង​ម៉ាស៊ីន​ទូរស័ព្ទ​ឆ្លាត​វៃ Nokia 5.3 មួយ​នេះ បាន​បំពាក់​មកជា​មួយ​បន្ទះ​ឈី​ប Qualcomm SM6125 Snapdragon 665, CPU (Octa-core (4x2.0 GHz Kryo 260 Gold & 4x1.8 GHz Kryo 260 Silver), GPU Adreno 610 និង​ប្រតិបត្តិការ​ដោយ​ប្រព័ន្ធ Android 10 ចេញពី​ប្រអប់​ស្រាប់ និង​ត្រៀម​ធ្វើ​បច្ចុប្បន្នភាព ទៅកាន់ Android 11 បាន​ផងដែរ​។  Nokia 5.3 មាន Ram 4GB ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ 64GB ឯណោះ​។​
 
​ងាក​មក​មើល​ផ្នែក Camera ទូរស័ព្ទ​នេះ បំពាក់​មក​ជាមួយនឹង Camera រហូតដល់​ទៅ ៤ គ្រាប់ នៅ​ផ្នែក​ខាងក្រោយ ដោយ​លេន​មេ​រប​ស់វា មាន​ទំហំ 13 MP, f/1.8 ជា​លេន​មេ​, 5MP, 13mm (ultrawide) សម្រាប់​ថត​ប្លង់​ទូលាយ​, 2 MP សម្រាប់​ប្រភេទ Macro លេន​, និង​មួយ​គ្រាប់​ទៀត ២MP សម្រាប់​លេន Depth sensor, និង​អាច​ថត​វីដេអូ ដល់​កម្រិត 1080p@ 30fps​។​
​កញ្ចប់ កាមេរ៉ា​ដែល Nokia បាន​បំពាក់​មកនេះ គឺ​ពិតជា​បានល្អ​មែនទែន នៅ​ទីកន្លែង​មិនសូវមាន​ពន្លឺ ជាមួយនឹង​មុខងារ Night Mode ដែល​បំពាក់​មកជា​ស្រាប់ លើ​ទូរ​សព្ទ​មួយ​នេះ​។​
​ចំណែកឯ Camera ខាងមុខ មាន​ទំហំ 8 MP, f/2.0 អាច​ថត​វីដេអូ​កម្រិត 1080p @30fps​។ និង មាន​ទំហំ​ថ្ម ៤០០០mAh អាច​ទ្រទ្រង់បាន​ដល់​ទៅ ២ ថ្ងៃ ឯណោះ​។​


 
​ចំណែកឯ Nokia 2.4 វិញ បាន​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ជាមួយនឹង​តម្លៃ​សមរម្យ​។ ដោយ​ផ្នែក​អេក្រង់​របស់​វា បាន​បំពាក់​មកជា​មួយ​នូវ​អេក្រង់ IPS LCD ទំហំ 6.5 inches និង​អាច​បង្ហាញ​រូបភាព 720 x 1600 pixels ជាមួយ​កម្រិត​ដង់ស៊ីតេ 270 ppi​។ វា​ក៏បាន​បំពាក់​មកជា​មួយ នូវ​ការ​ស្កេ​ន​ក្រយៅដៃ នៅ​ផ្នែក​ខាងក្រោយ​ផងដែរ​។ អ្វីដែល​ពិសេស​នោះ ទូរ​សព្ទ​ដែលមាន​តម្លៃ​ក្រោម 200$​នេះ បាន​ភ្ជាប់​មក​ជាមួយនឹង​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ក្នុង​ម៉ាស៊ីន​ដើម​រួចជាស្រេច​។ វា​ក៏​ត្រៀម​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ ធ្វើ​បច្ចុប្បន្នភាព ទៅកាន់ Android 11 ឆាប់ៗ​នេះ​ផងដែរ​។​
 


Nokia 2.4 នេះ បាន​បំពាក់​មក​ជាមួយនឹង​បន្ទះ​ឈី​ប Mediatek MT6762 Helio P22, CPU Octa-core 2.0 GHz និង GPU PowerVR GE8320 និង​មាន​បំពាក់ Ram ទំហំ 2GB និង អង្គ​ផ្ទុក​ទិន្នន័យ 32 GB​។ ចំណែកឯ​ផ្នែក​កាមេរ៉ា​វិញ ទូរ​សព្ទ Nokia 2.4 បាន​បំពាក​មក​ជាមួយនឹង​ការ​មេ​រ៉ា 2 គ្រាប់ នៅ​ផ្នែក​ខាងក្រោយ ដោយ​មួយ​គ្រាប់​មាន​ទំហំ 8MP, កម្រិត f/2.0 ជា​ប្រភេទ​លេន Wide និង មួយ​គ្រាប់​ទៀត​មាន​ទំហំ 2MP, ជា​ប្រភេទ​លែ​ន Depth​។ កាន់តែ​ពិសេស​នោះ វា​ធ្វើការ​បាន​យ៉ាង​ល្អ នៅ​ទី​ងងឹត ជាមួយនឹង​មុខងារ Night Mode របស់​វា​។ វា​ក៏​អាច​ថត វីដេអូ បាន​ដល់ 1080p កម្រិត 30 Fram​។ ចំណែកឯ​ផ្នែក​កាមេរ៉ា​ខាងមុខ​វា ក៏បាន​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា​ទំហំ 2MP កម្រិត f/2.4 ផងដែរ​។ Nokia 2.4 នេះ បាន​បំពាក់​មក​ជាមួយនឹង​ទំហំ​ថ្ម​ដល់ 4500 mAh និង​អាច​កាន់​ថ្ម​បាន​រហូតដល់​ទៅ 2 ថ្ងៃ​ទៀតផង​៕ 
 







 (​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com