ជាតិ
សង្គមជាតិ
ខួប​៦ឆ្នាំ នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​
30, Nov 2022 , 9:00 am        
រូបភាព
រូប​ពី​ហ្វេស​ប៊ុក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ
រូប​ពី​ហ្វេស​ប៊ុក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ
​ភ្នំពេញ​៖ ថ្ងៃនេះ ជាខួប​៦​ឆ្នាំ នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង​អា​ឌី​ស អា​បា​បា ប្រទេស​អេ​ត្យូ​ពី​ កាលពីថ្ងៃទី៣០​ វិច្ឆិកា ​២០១៦។​



​ចាប៉ីដងវែង​ត្រូវបាន​ប្រជាជន​ខ្មែរ​ស្គាល់​ភាគច្រើន តាមរយៈ​ការសម្ដែង​ទោល ឬ​ការសម្ដែង​ដោយ​មានការ​ច្រៀង​ឆ្លើយឆ្លង​គ្នា​។ ទោះជា​យ៉ាងណា ឧបករណ៍​ចាប៉ីដងវែង ត្រូវបាន​ប្រើប្រាស់​ក្នុង​ទម្រង់​សិល្បៈ​ចំនួន​៤ ដូចជា​ក្នុង​វង់ភ្លេង​អារក្ស វង់ភ្លេង​ការ​បុ​រណ វង់ភ្លេង​មហោរី និង​ក្នុង​ចម្រៀង​ចាប៉ីដងវែង​។ 
 
​កន្លងមក​មានការ​បកស្រាយ​ខ្លះៗ​ជា​សំណេរ តែ​ពុំមាន​លក្ខណៈ​លម្អិត ជាហេតុ​នាំឱ្យ​អ្នកស្រាវជ្រាវ ពិបាក​កំណត់​ពី​ប្រភព​ពាក្យ​ចាប៉ី និង​ដើមកំណើត​ចាប៉ីដងវែង​។​
 
​នៅក្នុង​ឆ្នាំ​២០២០នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សាកល្បង​បង្កើត​ទម្រង់​សិល្បៈ​ចាប៉ីដងវែង​ថ្មី​មួយទៀត គឺ​ទម្រង់​”​ល្ខោន​ចាប៉ី​”​។  “​ល្ខោន​ចាប៉ី​” មិន​ខុសគ្នា​ប៉ុន្មាន​ពី​ទម្រង់​ចាប៉ី​ច្រៀង​ទោល ឬ​ច្រៀង​ឆ្លើយឆ្លង​ឡើយ គ្រាន់តែ​ថា ទម្រង់​ថ្មី​នេះ តម្រូវឱ្យ​សិល្បករ​ចាប៉ី ច្រៀង​រៀបរាប់​ពី​សាច់រឿង​ក្នុង​ល្ខោន ក្នុងពេលដែល​ល្ខោន​នោះ កំពុងតែ​សម្ដែង​នៅលើ​ឆាក​ផ្ទាល់​តែម្ដង​៕ 
 

Tag:
 វប្បធម៌​
  សិល្បៈ​
  ចាប៉ីដងវែង​
  បេតិកភណ្ឌ​ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com