កីឡាជាតិ
ជាតិ
វិសាខា​ដើរ​ដល់​ផ្លូវបំបែក​ជាមួយ​កីឡាករ សាន គឹម​ហេង ក្រោយ​រួមរស់​បាន​៣​រដូវ​កាល​
30, Nov 2020 , 4:49 pm        
រូបភាព
កីឡាករ សាន គឹមហេង អបអរក្រោយរកគ្រាប់បាល់ឲ្យវិសាខា
កីឡាករ សាន គឹមហេង អបអរក្រោយរកគ្រាប់បាល់ឲ្យវិសាខា
ដោយ:
​ក្លិប​បាល់ទាត់​វិសាខា​នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានប្រកាស​នៅលើ​ហ្វេ​ស​ប៊ុ​ក​ពី​ការចែក​ផ្លូវ​ជាមួយ​កីឡាករ សាន គឹម​ហេង អតីត​កីឡាករ​យុវជន​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​។ ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២០ មួយ​នេះ បាន​អរគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​កន្ល​ង​មករ​បស់ គឹម​ហេង និង​ជូនពរ​ឲ្យ​រូបគេ​ជោគជ័យ​លើ​វិថី​មួយ​នេះ​។​

 
​ក្លិប​បាល់ទាត់​វិសាខា​បាន​ដើរ​ដល់​ផ្លូវបំបែក​ជាមួយ​កីឡាករ សាន គឹម​ហេង ក្រោយ​រួមរស់​ជាមួយគ្នា​បាន​៣​រដូវ​កាល​។ កីឡាករ​រូបនេះ បាន​ចុះកិច្ចសន្យា​លេង​ក្លិប​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២០ នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោយ​រូបគេ​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា រំសាយ​ប្រមូល​ហ្វឹកហាត់​នៅ​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី​។ 
 
​ក្នុងអំឡុងពេល​រួមរស់​ជាមួយ​វិសាខា គឹម​ហេង បានរួម​ចំណែក​ជួយ​ឲ្យ​ក្លិប​នេះ​ទទួលបាន​លេខ​៣​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៨, ជើងឯក​រង​លី​គ​កំពូល​ឆ្នាំ​២០១៩ និង​លេខ​៥​នៅ​ឆ្នាំ​២០២០​។ យើង​សង្កេតឃើញថា នៅ​រដូវ​កាល​ឆ្នាំ​២០២០ កន្លងទៅ​កីឡាករ សាន គឹម​ហេង ពុំ​សូវ​បានបង្ហាញ​ខ្លួន​នោះទេ​៕  

Tag:
 បាល់ទាត់​
  សាន គឹម​ហេង​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com