COVID-19
ជាតិ
COVID-19៖ ករណីវិជ្ជមាន៣នាក់ទៀតពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រូបតំណាង។ AFP
× ក្រសួងសុខាភិបាល នាព្រឹកថ្ងៃអង្គារនេះ បានប្រកាសពីករណីវិជ្ជមាន៣នាក់ទៀតពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលធ្វើឲ្យចំនួនសរុបឡើងដល់១៧នាក់។ ចំនួននេះ នាំឲ្យករណីឆ្លងនៅកម្ពុជាឡើងដល់៣២៦ករណី ក្នុងនោះសះស្បើយ៣០៤ករណី។
ករណីវិជ្ជមាន៣នាក់បន្ថែមទៀតពីព្រឹត្តិការណ៍២៨វិច្ឆិកា មាន ស្ត្រីអាយុ៦៤ឆ្នាំ អាសយដ្ឋាននៅសង្កាត់ទូលទំពូល១ ខណ្ឌចំការមន។ គាត់ជាម្តាយអ្នកជំងឺស្ត្រីអាយុ៣៦ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ។ ពីរទៀត ជាស្ត្រីអាយុ២៥ឆ្នាំ និងទារកអាយុ៧ ខែដែលមានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា អ្នកពាក់ព័ន្ធព្រឹត្តិការណ៍២៨វិច្ឆិកា ចំនួន៤៨៦៩នាក់ បានធ្វើតេស្ត។ ករណីវិជ្ជមានឡើងដល់១៧ករណី។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងបានអះអាងពីករណីសះស្បើយ៣នាក់បន្ថែមទៀត ដែលក្នុងនោះមានបុរសខ្មែរអាយុ៥១ឆ្នាំ ជាមន្ត្រីផ្នែកប្រតិបត្តិការរបស់អង្គការសហប្រជាជាតិទើបមកពីស៊ូដង់ខាងត្បូង, ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា-វៀតណាម និងបុរសជនជាតិខ្មែរអាយុ២៧ឆ្នាំ ដែលមកពីជប៉ុន។
សរុបករណីនៅកម្ពុជា ឡើងដល់៣២៦ករណី ក្នុងនោះ៣០៤ករណីសះស្បើយ។ អ្នកជំងឺ២២នាក់ដែលកំពុងសម្រាកព្យាបាល មាន២០នាក់នៅពេទ្យមិត្តភាពខ្មែរសូវៀត និង២នាក់នៅមណ្ឌលសុខភាពចាក់អង្រែ៕
© រក្សាសិទ្ធិដោយ thmeythmey.com