ពីនេះ ពីនោះ
សុខភាព
មូលហេតុអ្វីខ្លះដែលនាំអោយបាត់បង់ជាតិប៉ូតាស្យូមក្នុងឈាម? 
×![]()
ប៉ូតាស្យូមចុះទាបក្នុងឈាមអាចកើតឡើងដោយសារហេតុផលជាច្រើនដូចជា ការប្រើថ្នាំបញ្ចុះទឹកនោម រាគរុស និងប្រើថ្នាំបន្ទន់លាមកយូរ។ មានជំងឺជាច្រើនប្រភេទទៀតក៏អាចបណ្តាលអោយប៉ូតាស្យូមក្នុងឈាមចុះទាបបានដែរ។ មនុស្សស្រី និងជនជាតិអាហ្វ្រិកកាត់អាមេរិកមានការប្រឈមមុខខ្ពស់ជាងគេ។
មូលហេតុផ្សេងៗទៀត៖
ការបាត់បង់ដោយសារតម្រងនោម
– បញ្ហាតម្រងនោមដូចជា ជំងឺ Renal Tubular Acidosis
– កង្វះជាតិម៉ាញ៉េស្យូម
– មហារីកឈាមស
– ជំងឺ Cushing’s Disease
បាត់បង់ប៉ូតាស្យូមតាមរយៈក្រពះ និងពោះវៀន
– ក្អួត
– ប្រើថ្នាំបន្ទន់លាមកច្រើនពេក
– រាគរុស
– ក្រោយពីវះកាត់ចុះពោះវៀនធំរួច
ឥទ្ធិពលរបស់ថ្នាំ
– ថ្នាំបញ្ចុះទឹកនោម
– ប្រើថ្នាំព្យាបាលជំងឺហឺត ឬជំងឺសួត (ដូចជា Beta-adrenergic Agonist ប្រភេទ Bronchodilators, Steroids ឬ Theophylline)
– ថ្នាំ Aminoglycosides
ការជ្រៀបចេញចូលនៃជាតិប៉ូតាស្យូមក៏អាចធ្វើអោយកំហាប់ប៉ូតាស្យូមថយចុះក្នុងឈាមដែរ។
– ប្រើថ្នាំអាំងសុយលីន
– មានជំងឺ Metabolic States (Alkalosis)
កង្វះអាហារូបត្ថម្ភ
– មិនឃ្លានអាហារ
– វះកាត់ក្រពះ
– ផឹកស្រា៕
© រក្សាសិទ្ធិដោយ thmeythmey.com