អត្ថបទពាណិជ្ជកម្ម
រថយន្ត Ford Territory បានមក​ដល់ទី​ផ្សារ​ប្រទេស​កម្ពុជា​ហើយ​
01, Dec 2020 , 10:17 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា បាន​នាំចូល​នូវ​រថយន្ត SUV ប្រភេទ​ថ្មី​មួយទៀត នោះ​គឺ រថយន្ត Ford Territory 2021​។ រថយន្ត​ដ៏​ថ្មី​សន្លាង​នេះ ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ពី​បណ្តា​ប្រទេស​ជាច្រើន ក្នុង​តំបន់​អាស៊ី​។​


  
​រថយន្ត Ford Territory ត្រូវបាន​បង្កើត និង​ឌី​ហ្សា​ញ​ឡើង នៅក្នុង​ប្រទេស​អូស្ត្រាលី ហើយ​ត្រូវ​បានទទួល​ការ​តេស្ត​ផ្នែក​សុវត្ថិភាព សមត្ថភាព និង​បច្ចេកវិទ្យា​ថ្មីៗ រហូតដល់​ទៅជា​ង 2 ឆ្នាំ​ឯណោះ ទម្រាំ​តែ​ក្រុមហ៊ុន Ford សម្រេចចិត្ត​លក់​រថយន្ត​ដ៏​ទំនើប​មួយ​នេះ ក្នុង​ទីផ្សារ​។ 
 


​រថយន្ត Ford Territory 2021 នេះ ត្រូវបាន​បំពាក់​មកជា​មួយ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់ ដែលមាន​ដូចជា​៖
•​ ​ម៉ាស៊ីន Ecoboost 1.5L ជំនាន់​ថ្មី ទំហំ​ស៊ីឡាំង 4 ប្រភេទ​សាំង ដែល​អាច​ផលិត​នូវ​កម្លាំង​សេះ បាន​រហូតដល់​ទៅ 143PS និង​កម្លាំង​រមួល​បាន​ដល់​ទៅ 225 N.M
•​ ​ប្រអប់លេខ 8​វគ្គ អូ​តូ​ជំនាន់​ថ្មី ដែល​អាច​ប្រើប្រាស់​បាន ទាំង​លេខ​អូ​តូ និង​លេខ​ដៃ (Continuously Variable Transmission with Sport Mode)
 
•​ ​កុង​ទ័​រ​ឌីជីថល 10 អ៊ីង ដែល​អាច​ប្តូរ​រូបរាង​បាន 3 ជម្រើស (10-Inch Fully Digital Display with 3 Selectable Themes)


 


•​ ​អេក្រង់​ផ្នែក​កណ្តាល Touch Screen 10 អ៊ីង​សម្រាប់​គ្រប់គ្រង វិទ្យុ តន្ត្រី និង​ការកម្សាន្ត​ផ្សេងៗ (10” Touch Screen) 
•​ ​កាមេរ៉ា​សុវត្ថិភាព 360 ដឺ​ក្រេ អាច​មើល​បាន​ជុំវិញ​រថយន្ត (High Definition 360 Degree Camera) 
 




 
•​ ​សេន​ស័​រ​ជំនួយ​ចូល​ចត​មុខ ក្រោយ​ចំនួន 12​គ្រាប់ (12 Sensors)
•​ ​អាច​ភ្ជាប់​ផ្ទាល់​ជាមួយ Apple CarPlay, Android Auto និង Google Map 
•​ ​ពោង​សុវត្ថិភាព​ចំនួន 06 (6 Air Bags)
•​ ​បញ្ឆេះ​រថយន្ត ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ (Smart Key)
•​ ​ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ (Wireless Charging)
 


•​ ​ចង្កៀង​មុខ ក្រោយ​ជា​ប្រភេទ​LED (LED Headlamps)
•​ ​ចង្កៀង​មុខ​បិទ​/​បើក​ដោយ​ស្វ័យប្រវត្តិ ជាមួយនឹង​មុខងារ​ប្រព័ន្ធ​ភ្លើង​សុវត្ថិភាព (Auto On/Off Headlamps with Follow Me Home Feature)
•​ ​ដំបូល​កញ្ចក់​ធំ អាច​បិទ​/​បើក​បាន​(Panoramic Moonroof)
 


•​ ​Speaker ចំនួន 8 (8 Speakers)
•​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់ ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking)
 


•​ ​ប្រព័ន្ធ​កំណត់​ល្បឿន និង​រក្សា​គម្លាត​សុវត្ថិភាព ដោយ​ឈប់ និង​ទៅមុខ ដោយ​ស្វ័យប្រវត្តិ (Adaptive Cruise Control with Stop-and-Go)
 


•​ ​ប្រព័ន្ធ​ផ្តល់ដំណឹង នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane Keeping System) 
 


•​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ ដែល​អាច​ចូល​ចត​បែប​អក្សរ P និង​បែប​អក្សរ T (Enhanced Active Park Assist)
•​ ​ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង​សងខាង រថយន្ត (Blind Spot Information System)


 
•​ ​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត ពេល​បើកបរ​លើផ្លូវ​កោង រអិល​និង បញ្ជៀ​សការ​ក្រឡាប់ (Electronic Stability Control)
•​ ​ប្រព័ន្ធ​ទប់​រថយន្ត កុំ​ឲ្យ​រអិល​ថយក្រោយ ពេល​ឡើង​ចំណោត (Hill Launch Assist)
•​ ​ប្រព័ន្ធ​វាស់​សម្ពាធ​កង់ (Tire Pressure Monitoring System)
•​ ​ប្រព័ន្ធ​ហ្វ្រាំងដៃ​អេឡិចត្រូនិក (Electronic Parking Brake System)
•​ ​ប្រព័ន្ធគ្រប់គ្រង​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្តិ (Automatic Temperature Control)
 


 
 
 
​កាន់តែ​ពិសេស លោកអ្នក​អាច​ទិញ​នូវ​រថយន្ត Ford Territory 2021 ជាមួយនឹង​តម្លៃ​ពិសេស ត្រឹមតែ $49,900 តែប៉ុណ្ណោះ​។ ការផ្តល់ជូន​ពិសេស​នេះ មាន​សុពលភាព​មុន​ថ្ងៃ​សម្ពោធ​រថយន្ត​នេះ​ជា​ផ្លូវការ​តែប៉ុណ្ណោះ​។ ដូច្នេះ​សូម​លោកអ្នក ប្រញាប់​រួសរាន់​ឡើង ព្រោះ​ការផ្តល់ជូន​មានកំណត់​។ រថយន្ត Ford Territory 2021 ត្រូវបាន​ដាក់តាំង​បង្ហាញ នៅ​គ្រប់​អគារ​តាំង​បង្ហាញ​រថយន្ត Ford ដែលមាន​ដូចជា​៖ 
•​ ​អគារ​តាំង​បង្ហាញ​សាខា​ផ្លូវ​ព្រះមុនីវង្ស ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង 023 214 214


•​ ​អគារ​តាំង​បង្ហាញ​សាខា​ទឹកថ្លា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង 023 890 880
•​ ​អគារ​តាំង​បង្ហាញ​សាខា​ទួល​សង្កែ ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង 078 990 800 | 087 990 800
•​ ​អគារ​តាំង​បង្ហាញ​សាខា​ខេត្តសៀមរាប ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង 063 766 661​។​
 
 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com