ជាតិ
​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ចិន និង​ខ្យល់មូសុង​ឦសាន​នាំ​ឲ្យ​កម្ពុជា​ចុះ​ត្រជាក់​ពីថ្ងៃ​ទី​៤-៧ ខែធ្នូ​
01, Dec 2020 , 10:45 am        
រូបភាព
ដោយ​៖ ប៉ូ សុភា 
 
​នៅ​ព្រឹក​ថ្ងៃទី​១​ខែធ្នូ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ជាពិសេស​នៅ​ភាគ​កណ្តាល ដែល​នឹង​ចុះ​ត្រជាក់​លើក​ទី​១ ពីថ្ងៃ​ទី​៤ ដល់ទី​៧ ខែធ្នូ ដោយសារ​ជ្រលក​សម្ពាធ​ខ្ពស់​ពី​ចិន ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បក់​ខ្លាំង​។​

 
​តាម​សេចក្តីជូនដំណឹង បណ្ដា​ខេត្ត និង​តំបន់​ដែល​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​សម្ពោធ​ខ្ពស់​រួមមាន បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល សីតុណ្ហភាព​អប្បបរមា​ចាប់ពី​១៩​ដល់​២១​អង្សា​សេ និង​អតិប្បរិមា​ចាប់ពី​២៦​ដល់​២៨​អង្សា​សេ​។ 
 
​បណ្ដា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន សីតុណ្ហភាព​អ​ប្បរមា​ចាប់ពី ១៧​ដល់​១៩​អង្សា​សេ និង​អតិបរិមា​ចាប់ពី ២៥​ដល់​២៧​អង្សា​សេ​។ រីឯ​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​ចាប់ពី​២១​ដល់​២៣​អង្សា​សេ និង​អតិបរិមា​ចាប់ពី ២៧​ដល់ ២៩ អង្សា​សេ​។ 
 
​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក បាន​ណែនាំ​ប្រជាពលរដ្ឋ ជាពិសេស​វរៈ​កងទ័ព​រស់នៅ និង​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​ទាំងអស់ សូមមេត្តា​យកចិត្ត​ទុក្ខ​ដាក់​ថែរក្សា​សុខភាព​នៅពេល​អាកាសធាតុ​ប្រែជា​ចុះ​ត្រជាក់​មកដល់​៕
 
 

Tag:
 សម្ពោធ​ខ្ពស់​
  ឦសាន​
  អាកាសធាតុ​
  ចុះ​ត្រជាក់​
  សុខភាព
  ដំណឹង​
© រក្សាសិទ្ធិដោយ thmeythmey.com