ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ណឹ​ម សុវត្ថិ ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​ប្រវត្តិសាស្ត្រ​
01, Dec 2020 , 8:29 pm        
រូបភាព
​លោក ណឹ​ម សុវត្ថិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស​ក្រសួងការពារជាតិ ត្រូវបានតែងតាំង និង​ផ្តល់​ឋានៈ ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល ទទួលបន្ទុក​កិច្ចការ​ប្រវត្តិសាស្ត្រ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា​។​

 
​លោក ណឹ​ម សុវត្ថិ ត្រូវគេ​ស្គាល់​តាមរយៈ​ស្នាដៃ​សៀវភៅ​ឯកសារ​ប្រវត្តិសាស្ត្រ​ជាច្រើន ជាពិសេស​សៀវភៅ «​ការបញ្ចប់​សង្គ្រាមស៊ីវិល​-​ប្រភព​ពេញលេញ​នៅ​កម្ពុជា​» ដែល​រៀបរាប់​ពី​ប្រវត្តិ​សកម្មភាព​ដឹកនាំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​រយៈពេល​ជាង​៤០​ឆ្នាំ​។​
 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ក៏មាន​តួនាទី​ជាទី​ប្រឹក្សា​ពិសេស​សម្តេច​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​អគ្គនាយក ហើយ​និង​ជា​ប្រធាន​ក្រុមការងារ​ប្រវត្តិសាស្ត្រ​យោធា​ផងដែរ​។ បន្ថែម​ពីលើ​នេះ លោក​ជា​ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ ដោយបាន​ដឹកនាំ​សិក្សា​ស្រាវជ្រាវ​ខ្លឹមសារ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com