COVID-19
ជាតិ
ក្រសួងទេសចរណ៍​បន្ត​រំលឹក​ម្ចាស់​អាជីវកម្ម​ទេសចរណ៍ ឲ្យ​បង្កើន​ការការពារ​កូ​វីដ​-១៩
02, Dec 2020 , 7:59 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ដោយ:
​ក្រសួងទេសចរណ៍ បាន​ក្រើនរំលឹក​ដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា ឱ្យ​យកចិត្តទុកដាក់​អនុវត្ត និង​រៀបចំ​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។ --
 
​ក្រសួងទេសចរណ៍ បាន​ណែនាំ​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ទូទាំងប្រទេស ត្រូវ​ប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ភ្ញៀវ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍រ​បស់​ខ្លួន នៅក្នុង​ដំណាក់កាល​កូ​វីដ​-១៩ តាម​ប្រព័ន្ធ Telgram Bot ជាពិសេស​ត្រូវ​កត់​ត្រាវ​ត្ត​មាន របស់​ភ្ញៀវ​ប្រើប្រាស់​សេវាកម្ម​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នីមួយៗ​។ 
 
​ការចុះឈ្មោះ​ភ្ញៀវ​នេះ​អាច​ប្រើប្រាស់​តាម​ប្រព័ន្ធ Telegram Bot ដើម្បី​ជា​ជំនួយ​ដល់​ការតាមដាន​ក្នុងការ​កំណត់​អត្តសញ្ញាណ​ករណី​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ទីតាំង​អាជីវកម្ម​ទេសចរ​ណ៏ ជាយថាហេតុ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com