កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Inter ត្រូវការ​ឈ្នះ Gladbach ដាច់ខាត​ដើម្បី​បន្ត​ដង្ហើម​ប្រជែង​កៅអី​ទៅ​វគ្គ​១៦​ក្រុម​
01, Dec 2020 , 11:29 pm        
រូបភាព
Inter Milan ត្រូវការ​៣​ពិន្ទុ​ជា​ចាំបាច់​ក្នុងជំនួប​ជាមួយ Borussia Monchengladbach ក្នុងការ​ប្រកួត Champions League វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B​។ ប្រសិនបើ​លទ្ធផល​ចាញ់ ឬ​ស្មើ​នោះ Inter មិន​ត្រឹមតែ​មិនអាច​ឈានទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​ឡើយ សូម្បី​ត​តែ​ឱកាស​លេង​នៅ Europa League ក៏​ស្តួចស្តើង​ដែរ​។​


Inter នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​ដើម្បី​តតាំង​ជាង​មួយ Monchengladbach ក្នុងការ​ប្រកួត​លើក​ទី​៥​ពូ​ល B នៅ​ម៉ោង ៣:០០​នាទី​ទាបភ្លឺ​ថ្ងៃទី​១ ធ្នូ​នេះ [​ម៉ោង​នៅ​កម្ពុជា​]​។ នេះ​ជា​ជំនួប​សំខាន់​សម្រាប់​ក្រុម​ទាំងពីរ ខណៈ​ក្រុម​អ៊ីតាលី​ត្រូវការ​ឈ្នះ​ដើម្បី​បន្តដំណើរ​ទៅ​ប្រជែង​យក​កៅអី​ទៅ​វគ្គ​បន្ត ហើយ Monchengladbach ត្រូវការ​៣​ពិន្ទុ​ទៀត​ដើម្បី​បាន​ទៅ​វគ្គ​១៨​ក្រុម​ដោយ​ស្វ័យប្រវត្តិ​តែម្តង​។​
 
Inter ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Antonio Conte មិនទាន់​ស្គា​ន់​រសជាតិ​ជ័យជម្នះ​ឡើយ​សម្រាប់​ការប្រកួត​៤​លើក​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្របខណ្ឌ​អឺរ៉ុប ដោយ​ក្នុងនោះ​ចាញ់​ពីរ និង​ស្មើ​ពីរ មាន​២​ពិន្ទុ​ប៉ុណ្ណោះ ស្ថិតនៅ​បាត​តារាង​ពូ​ល B​។​
 
​ជំនួប​លើ​ទី​៥​នេះ ក្រុម​លោក Conte ត្រូវការ​ឈ្នះ​ជាដាច់ខាត​ដើម្បី​កើន​៣​ពិន្ទុ​បន្ថែម សម្រាប់​ប្រជែង​កៅអី​ទៅ​វគ្គ​បន្ត​។ ផ្ទុយទៅវិញ​បើ Inter ចាញ់ ឬ​ស្មើ​នោះ​ពួកគេ​ត្រូវអស់​ឱកាស​ទៅ​វគ្គ​ខ្វែង​ដោយ​ស្វ័យប្រវត្តិ​តែម្តង​។ ស្របពេល​ពូ​ល B នេះ​មានការ​ប្រជែង​គ្នា​ប្រកៀក​ប្រកិត នោះ​កៅអី Europa League ដែល​ត្រូវ​ផ្តល់ជូន​ក្រុម​លេខ​៣​ក្នុង​ពូ​ល ក៏​ក្រុម​អ៊ីតាលី​មួយ​នេះ​ពិ​បាន​នឹង​ប្រជែង​យក​ដែរ បើ​ទោះ​នៅសល់​ប្រកួត​លើក​ទី​៦​ទៀត​ក្តី​។​
 
​សម្រាប់ Monchengladbach ដែល​ស្ថិតនៅ​កំពូល​តារាង​មាន​៨​ពិន្ទុ​ពី​ការប្រកួត​៤​លើក ត្រូវការ​៣​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​នឹង​ឈានទៅ​វគ្គ​បន្ត​។ ក្រុម​នៃ​លី​គ​កំពូល​អាល្លឺម៉ង់​នេះ បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ដោយ​មិនទាន់​ស្គាល់​ចាញ់​ឡើយ​ដោយ​ស្មើ​ជាមួយ Real Madrid និង Inter ហើយ​ឈ្នះ Shakhtar Donetsk ទាំងពីរ​ជើង​រួចហើយ​។​
 
Shakhtar Donetsk ក៏ត្រូវ​ទទួល Real Madrid ក្នុង​ពូ​ល B នេះដែរ ហើយ​ពួកគេ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ជា​ចាំបាច់​រៀងខ្លួន ក្នុងការ​ប្រកួត​លើក​ទី​៥​នេះ​។ ក្រុម​យក្ស​អេ​ស្ប៉ា​ញ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​មាន​៧​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​របស់​អ៊ុយ​ក្រែ​ន Shakhtar ដែល​រកបាន​៤​ពិន្ទុ​។​
 
​ជំនួប​គូ​ដទៃទៀត​ក្នុង​ក្របខណ្ឌ Champins league នៅ​រាត្រី​ថ្ងៃទី​១ ធ្នូ​នេះ​រួមមាន​៖
 
​ពូ​ល A 
- Lokomotiv Moscow Vs Salzburg (​ម៉ោង ១២:៥៥​នាទី​)
- Atletico Madrid Vs Bayern Munich (​ម៉ោង ៣:០០​នាទី​)
​ពូ​ល C
- FC Porto Vs Man City (​ម៉ោង ៣:០០​នាទី​)
- Marseille Vs Olympiacos (​ម៉ោង ៣:០០​នាទី​)
​ពូ​ល D
- Atalanla Vs FC Midtjylland (​ម៉ោង ៣:០០​នាទី​)
- Liverpool Vs Ajax (​ម៉ោង ៣:០០​នាទី​)

Tag:
 Champions League
 l Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com