ជាតិ
អាកាសធាតុត្រជាក់នៅអូរសោម ទាក់ទាញទេសចរ និងអំណោយផលដល់កសិកម្ម
×
ដោយ៖ ស៊ុល រ៉វី
ពោធិ៍សាត់៖ តំបន់អូរសោម ជាតំបន់ដ៏មានសក្ដានុពលលើវិស័យទេសចរណ៍ដែលសម្បូរទៅដោយព្រៃព្រឹក្សាស្រស់ត្រកាល គួរជាទីកត់សម្គាល់ដោយសារតែអាកាសធាតុត្រជាក់ហាក់អំណោយផលដល់ភ្ញៀវទេសចរមកលេងកម្សាន្ត ជាពិសេសទៅទៀតនោះគឺអនុញ្ញាតដល់ការដាំដុះផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋ ការចិញ្ចឹមសត្វ និងការរស់នៅក្នុងតំបន់មួយនេះ។
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ផ្ដល់បទសម្ភាសប្រាប់សារព័ត៌មាន Thmey Thmey 25 យ៉ាងដូច្នេះថា៖ « អាកាសធាតុត្រជាក់ក្នុងអូរសោមមិនចេញភូមិភាគឦសាននោះទេ។ អូរសោមមានសក្ដានុពលវិស័យទេសចរណ៍ ដោយសារព្រៃព្រឹក្សា ភ្នំ ជាដើម។ លោក សំ ឃីម បានបន្តដូច្នេះថា ក្រៅពីភ្ញៀវមកលេងកម្សាន្ត ពួគគាត់ក៏បានភ្លក់មុខម្ហូបពីក្រវាញ់ ក៏ដូចជារបាំបេះក្រវាញ់របស់ជនជាតិដើមភាគតិចផងដែរ។
មិនខុសពី លោកប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់។ លោក នួន លីម ជាមគ្គុទេសក៏ទេសចរណ៍មួយរូបក្នុងតំបន់អូរសោមបានបញ្ជាក់ដូច្នេះថា «អាកាសធាតុត្រជាក់នេះអំណោយផលដល់ភ្ញៀវទេសចរមកកាន់តំបន់នេះ ហើយក៏អំណោយផលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ការដាំដុះដំណាំកសិកម្ម និងចិញ្ចិមសត្វ។ កន្លងមកតំបន់អូរសោមទទួលបានការកោតសរសើរច្រើនពីភ្ញៀវដែលមកដើរកម្សាន្តនៅក្នុងតំបន់នេះ»។
ដើម្បីជាក់កាន់តែច្បាស់ សូមអញ្ជើញ លោក អ្នកនាង ទស្សនានូវបទសម្ភាសន៍រវាង កញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយ លោក នួន លីម ជាមគ្គុទេសក៍ទេសចរណ៍ក្នុងតំបន់អូរសោម និង លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ដូចតទៅនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com