ជាតិ
សេដ្ឋកិច្ច
១១​ខែ តំបន់​អង្គរ​ទទួលបាន​ទេសច​របរ​ទេស​ជិត​៤០​ម៉ឺន​នាក់ រីឯ​ចំណូល​ធ្លាក់​ជិត​៨០​ភាគរយ​
02, Dec 2020 , 8:59 am        
រូបភាព
ដោយ:
​ក្នុង​រយៈពេល ១១​ខែ ឆ្នាំ​២០២០​នេះ មាន​ភ្ញៀវ​បរទេស​តែ​ចំនួន ៣៩៩,៧២០​នាក់​ប៉ុណ្ណោះ ដែល​បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្ករ​។ ចំនួន​នេះ ថយចុះ​ជិត​៨០​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ នៅ​ថ្ងៃទី​១ ខែធ្នូ​នេះ ចំណូល​ពី​ការលក់​សំបុត្រ គឺ​បានតែ ១៨ ៦០២ ២៨៥​ដុល្លារ​ប៉ុណ្ណោះ ពោល​ចំណូល​ធ្លាក់ចុះ ជិត​៨០​ភាគរយ​ដែរ ធៀប​នឹង​ឆ្នាំ​២០១៩​។

 
​នៅក្នុង​ខែវិច្ឆិកា​កន្លង​ទៅវិញ ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ គឺ​មានតែ​ចំនួន ៥២,៣៨០​ដុល្លារ​ប៉ុណ្ណោះ ពី​ភ្ញៀវ​បរទេស​ចំនួន ១,២៣៥​នាក់ ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​។ សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ដូច្នេះ​។  
 
​ក្រៅពី​រមណីយដ្ឋាន​អង្ករ ប្រាសាទ​កោះកែរ ដែល​ស្ថិតនៅ​ខេត្តព្រះវិហារ ក៏មាន​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ដែរ​។ តាម​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​ដដែល រយៈពេល​១១​ខែ​កន្លងមកនេះ ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​កោះកែរ មាន​ចំនួន ៩០,៣៤០​ដុល្លារ ពី​ទេសចរ​បរទេស​ចំនួន ៩,០៣៤​នាក់​។ 
 
​សូមជម្រាបថា ប្រាក់ចំណូល​មួយផ្នែក​ដែល​បាន​ពី​ការលក់​បណ្ណ គឺ​ត្រូវបាន​ឧបត្ថម្ភ​ទៅ​មូលនិធិ​គន្ធបុប្ផា​ផងដែរ ហើយ​រយៈពេល​១១​ខែ​មកនេះ គឺ​បាន​ឧបត្ថម្ភ​ទឹកប្រាក់​ជិត ៨០​ម៉ឺន​ដុល្លារ​ហើយ​ចូល​មូលនិធិ​គន្ធបុប្ផា​៕
 

Tag:
 ចំណូល​
 ​ទេសចរណ៍​
 ​អង្គរ​
 ​កោះកែរ
© រក្សាសិទ្ធិដោយ thmeythmey.com