ជាតិ
ខួប​៥​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ល្បែង​ទាញព្រ័ត្រ ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​
02, Dec 2020 , 2:03 pm        
រូបភាព
រូប​ពី​ហ្វេស​ប៊ុក​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ
រូប​ពី​ហ្វេស​ប៊ុក​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ
​ភ្នំពេញ​៖ ថ្ងៃនេះ​ជា​ខួប​៥​ឆ្នាំ នៃ​ការដាក់បញ្ចូល​ល្បែង​ទាញព្រ័ត្រ ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ ២​ធ្នូ​២០១៥- ២​ធ្នូ​២០២០​។​



​ការចុះបញ្ជី​ល្បែង​ទាញព្រ័ត្រ ដែលជា​ល្បែង​ចម្រុះ​ជាតិ​សាសន៍ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ កើតចេញពី​ការប្រឹងប្រែង​រួមគ្នា​របស់​កម្ពុជា ហ្វីលីពីន កូរ៉េខាងត្បូង និង​វៀតណាម​។​
 
​សម្រាប់​កម្ពុជា ទាញព្រ័ត្រ គឺជា​ល្បែង​ដ៏​ពេញនិយម​ដែលមាន​នៅក្នុង​រឿងព្រេង និង​មាន​ឆ្លាក់​នៅតាម​ជញ្ជាំង​ប្រាសាទបុរាណ​។ នៅ​ច្រកចូល​ប្រាសាទអង្គរធំ ក៏មាន​បដិមា​ទេពតា និង​យក្ស ទាញ​សត្វ​នាគរាជ​នៅ​អម​សងខាង​ផ្លូវ ដែលមាន​ទម្រង់​ដូចគ្នា​នឹង​ការ​ទាញព្រ័ត្រ​ដែរ​។​
 
​ល្បែង​ទាញព្រ័ត្រ​ក្នុងប្រទេស​កម្ពុជា គេ​និយម​លេង​នៅក្នុង​រដូវចូលឆ្នាំ​ប្រពៃណីជាតិ​។ ល្បែង​ដែលជា​ទី​ពេញនិយម​សម្រាប់​យុវជន​យុវនារី​ពេញកម្លាំង​នេះ បានបង្ហាញ​ពី​ការរួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​យកឈ្នះ​គូបដិបក្ខ​៕
 

Tag:
 បេតិកភណ្ឌ​ពិភពលោក​
  ល្បែង​ទាញព្រ័ត្រ​
  ខួប​
  យូណេស្កូ​
© រក្សាសិទ្ធិដោយ thmeythmey.com