ជាតិ
ជប៉ុន​ចេញ​លិខិត​សរសើរ​លោក ម៉ី កល្យាណ និង លោក ហួត សុធី​
02, Dec 2020 , 7:29 pm        
រូបភាព
លោកបណ្ឌិត ម៉ី កល្យាណ ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (រូបខាងឆ្វេង) និង លោក ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលជាតិខេត្តឧត្តរមានជ័យ (រូបខាងស្ដាំ)
លោកបណ្ឌិត ម៉ី កល្យាណ ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (រូបខាងឆ្វេង) និង លោក ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលជាតិខេត្តឧត្តរមានជ័យ (រូបខាងស្ដាំ)
​ភ្នំពេញ​៖ ជប៉ុន បានចេញ​លិខិត​សរសើរ​ដល់​មន្ត្រី​កម្ពុជា​២​រូប ដែលមាន​ស្នាដៃ​ឆ្នើម​លើ​វិស័យ​អន្តរជាតិ ក្នុងការ​ជំរុញ​ដល់​មិត្តភាព​រវាង​ប្រទេស​ជប៉ុន​និង​កម្ពុជា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។



​បុគ្គល​ឆ្នើម​ទាំង​ពីររូប​រួមមាន លោក​បណ្ឌិត ម៉ី ក​ល្យ​ណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ក្នុង​លិខិត​របស់​ស្ថានទូត​ជប៉ុន​បាន​បញ្ជាក់ថា លោក​បានរួម​ចំណែក​ក្នុងការ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ជប៉ុន​និង​កម្ពុជា​។ 
 
​ជាមួយគ្នានេះ  លោក ហួត សុធី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏បាន​ទទួល​លិខិត​សរសើរ​មួយ​ដែរ ទាក់ទង​នឹង​ការចូលរួមចំណែក​គាំទ្រ​ជនជាតិ​ជប៉ុន​ដែល​ត្រូវការ​ជំនួយ​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​ស្ថានទូត​ជប៉ុន​។ 
 
​សូមបញ្ជាក់ថា ពិធី​ប្រគល់​លិខិត​សរសើរ​នឹង​រៀបចំ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​៕
 

Tag:
 ជប៉ុន​
  មន្ត្រី​
 ​លិខិត​សរសើ​
 ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com