COVID-19
ជាតិ
សុខភាព
RFI ប្រកាសផ្អាកការផ្សាយមួយរយៈ ដោយសារអាជ្ញាធរបិទអគារកាណាឌីយ៉ា ព្រោះបុគ្គលិកធនាគារម្នាក់ មានកូវីដ-១៩
× រដ្ឋាភិបាល សម្រេចឲ្យបិទអគារកាណាឌីយ៉ាបណ្ដោះអាសន្ន ក្រោយរកឃើញបុគ្គលិកធនាគារចិនម្នាក់ វិជ្ជមានកូវីដ-១៩។ វិទ្យុបារាំងអន្តរជាតិ (RFI) ដែលមានទីតាំងស្ថិតនៅក្នុងអគារកាណាឌីយ៉ានោះ ក៏ប្រកាសផ្អាកការផ្សាយបណ្ដោះសិនដែរ ដើម្បីចូលរួមទប់ស្កាត់និងការពារជំងឺកូវីដ-១៩។
«វិទ្យុបារាំងអន្តរជាតិ RFI សូមជម្រាបជូនលោកអ្នកស្តាប់ថា ការផ្សាយរបស់វិទ្យុយើង ចាប់ពីពេលនេះតទៅត្រូវអាក់ខាន ដោយហេតុថា ការិយាល័យយើងខ្ញុំមានទីតាំងស្ថិតនៅក្នុងអគារកាណាឌីយ៉ា។ អគារកាណាឌីយ៉ា ដែលត្រូវអាជ្ញាធរប្រកាសបិទជាបណ្ដោះអាសន្នបន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីត-១៩លើបុរសម្នាក់ដែលធ្វើការនៅធនាគារចិននៃអគារកាណាឌីយ៉ានេះ»។ នេះជាការបញ្ជាក់របស់វិទ្យុបារាំងអន្តរជាតិ ដែលចេញផ្សាយលើហ្វេសប៊ុក។
វិទ្យបារាំងអន្តរជាតិ នឹងវិលត្រឡប់មកផ្សាយដូចធម្មតាវិញ នៅពេលដែលរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរសម្រេចឲ្យអគារកាណាឌីយ៉ា ដំណើរការវិញ ក្រោយស្ថានភាពនៅទីនោះធូរស្រាល៕
© រក្សាសិទ្ធិដោយ thmeythmey.com