កីឡាអន្តរជាតិ
អន្តរជាតិ
PSG បង្អាក់ Man Utd ទៅ​វគ្គ​១៦​ក្រុម ឯ Leipzig ឈ្នះ Basaksehir
03, Dec 2020 , 2:06 pm        
រូបភាព
​ការ​ប្រជែង​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុង​ពូ​ល H កាន់តែ​ស្វិតស្វាញ​បន្ទាប់ពី Manchester United ចាញ់ Paris St-Germain ខណៈ RasenBallsport Leipzig​ ឈ្នះ Istanbul Basaksehir ក្នុងការ​ប្រកួត Champions League វគ្គ​សន្សំ​ពិន្ទុ​។ Man Utd, PSG និង Leipzig រកបាន​៩​ពិន្ទុ​ដូចគ្នា ពី​ការប្រកួត​៥​លើក​។​



Man Utd បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម PSG ក្នុង​លទ្ធផល ៣-១ នា​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H នៅ​រាត្រី​ថ្ងៃទី​២ ខែធ្នូ ។ ខ្សែប្រយុទ្ធ​ឆ្នើម Neymar រកបាន​២​គ្រាប់​ម្នាក់ឯង និង Marquinhos មួយ​គ្រាប់​ឲ្យ​ក្រុម​យក​បារាំង​នៅ​កីឡដ្ឋាន Old Trafford ឯ​មួយ​គ្រាប់​របស់​ម្ចាស់ផ្ទះ​ធ្វើបាន​ដោយ Marcus Rashford​។​
 
​ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​ក្រុម​លោក Thomas Tuchel កើន​ដល់​៩​ពិន្ទុ​ស្មើ​ជាមួយ​បិសាច​ក្រហម​ក្រោយ​ឆ្លងកាត់​ការប្រកួត​៥​លើក​ដូចគ្នា​។ ក្រុម​លោក Ole Gunnar Solskjaer ឈរ​កំពូល​តារាង​ពូ​ល H ដ្បិត​មាន​សំណល់​គ្រាប់​បាល់​ច្រើនជាង​។​
 
​ស្របពេល PSG រកបាន​៣​ពិន្ទុ​បន្ថែម ក្រុម Leipzig ក៏​កើន​៩​ពិន្ទុ​ផងដែរ​ក្រោយ​ឈ្នះ Basaksehir ៣-២ និង​ឈរ​នោ​លេខ​៣​ក្នុង​តារាង​។ ក្នុង​ពូ​ល H នេះ ក្រៅពី Basaksehir ដែល​អស់​ឱកាស​ប្រជែង​កៅអី​ទៅ​វគ្គ​១៦​ក្រុម និង Europa League មាន Man Utd, PSG និង Leipzig សុទ្ធតែ​រកបាន​៩​ពិន្ទុ​ដូចគ្នា ហើយ​ប្រជែង​គ្នា​នៅ​ជំនួប​ចុងក្រោយ​។​
 
​ការប្រកួត​កាត់សេចក្តី​ពូ​ល H Man Utd ត្រូវ​ប៉ះ Leipzig ខណៈ PSG ទទួល​ក្រុម Basaksehir នៅ​រាត្រី​ថ្ងៃទី​៨ ខែធ្នូ​។ ក្រុម​លេខ​១ និង​លេខ​២ បាន​កៅអី​ទៅ​វគ្គ​ខ្វែង ហើយ​លេខ​៣​សល់​កៅអី​លេង Europa League បន្តទៀត​។​
 
​លទ្ធផល​ការប្រកួត​ដទៃទៀត​៖

​ពូ​ល E
- FC Krasnodar ១ - ០ Rennes
- Sevilla ០ - ៤ Chelsea
 
​ពូ​ល F
- Borussia Dortmund ១ - ១ Lazio
- Club Brugge ៣ - ០ Zenit St. Petersburg
 
​ពូ​ល G
- Ferencvaros ០ – ៣ Barcelona
- Juventus ៣ - ០ Dynamo Kyiv

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com