COVID-19
អន្តរជាតិ
​អតីត​មេដឹកនាំ​ប្រទេស​ជាង​១០​នាក់​បាន​ស្លាប់​ដោយសារ​កូ​វីដ​-១៩
03, Dec 2020 , 10:59 pm        
រូបភាព
ដោយ: ធីតា
​កូ​វីដ​-១៩ បានសម្លាប់​មនុស្ស​ជាង​១.៥​លាន​នាក់​ហើយ​នៅលើ​ពិភពលោក ដោយ​រាប់​តាំងពី​ពលរដ្ឋ​សាមញ្ញ ដល់​បុគ្គល​សំខាន់ៗ ទាំង​ក្នុង​តំណែង និង​អតីត​មេដឹកនាំ​។ តាម​សម្រង់​សារព័ត៌មាន​បរទេស ThmeyThmey បាន​ស្រង់​ឃើញ​បញ្ជី​ឈ្មោះ​អតីត​មេដឹកនាំ​ប្រទេស​ជាង​១០​នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​សាកល​នេះ​។​

 




​មេដឹកនាំ​ទាំងនោះ​រួមមាន​៖

១.​លោក Ali Bozer អាយុ​៩៥​ឆ្នាំ អតីត​នាយករដ្ឋមន្ត្រី​ស្តីទី​តួ​ក​គី ឆ្នាំ​១៩៨៩
២. លោក Valery Giscard d’Estaing អាយុ​៩៤​ឆ្នាំ អតីត​ប្រធានាធិបតី​បារាំង (​ឆ្នាំ​១៩៧៤-១៩៨១)
៣.​លោក Nur Hassan Hussein អាយុ​៨៣​ឆ្នាំ អតីត​នាយករដ្ឋមន្ត្រី​សូ​ម៉ាលី (​ឆ្នាំ​២០០៧-២០០៩)
៤.​លោក Joe Williams អាយុ​៨៥​ឆ្នាំ អតីត​នាយករដ្ឋមន្ត្រី​កោះ Cook (​ឆ្នាំ​១៩៩៩)
៥.​លោក Pranab Mukherjee អាយុ​៨៤​ឆ្នាំ អតីត​ប្រធានាធិបតី​ឥណ្ឌា (​ឆ្នាំ​២០១២-២០១៧)
៦.​លោក Sadiq al-Mahdi អាយុ​៨៤​ឆ្នាំ អតីត​នាយករដ្ឋមន្ត្រី​ស៊ូដង់ (​ឆ្នាំ​១៩៦៦-១៩៦៧)
៧.​លោក Joachim Yhombi-Opango អាយុ​៨១​ឆ្នាំ អតីត​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​កុង​ហ្គោ (​ឆ្នាំ​១៩៩៣-១៩៩៦), អតីត​ប្រធានាធិបតី​សាធារណរដ្ឋ​កុង​ហ្គោ (១៩៧៧-១៩៧៩)
៨.​លោក Hasan Muatovic អាយុ​៨០​ឆ្នាំ អតីត​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​បូ​ស្នី និង​ហឺ​ហ្សេ​កូ​ហ្គោ​វីន (​ឆ្នាំ​១៩៩៦-១៩៩៧)
៩.​លោក Jerry Rawlings អាយុ​៧៣​ឆ្នាំ អតីត​ប្រធានាធិបតី​ហ្គា​ណា (​ឆ្នាំ​១៩៧៩ និង​ពី​ឆ្នាំ​១៩៨១-២០០១)
១០.​លោក Hasan Al-Lawzi អាយុ​៦៨​ឆ្នាំ អតីត​នាយករដ្ឋមន្ត្រី​ស្តីទី​យ៉េ​មែន (​ឆ្នាំ​២០១១)
១១.​លោក Mahmoud Jibril អាយុ​៦៧​ឆ្នាំ អតីត​នាយករដ្ឋមន្ត្រី​ស្តីទី​លី​ប៊ី (​ឆ្នាំ​២០១១)៕
 




 

© រក្សាសិទ្ធិដោយ thmeythmey.com