COVID-19
ជាតិ
អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ចិកា ៤នាក់ទៀតមានកូវីដ-១៩ ដែលធ្វើឲ្យចំនួនឡើងដល់២៣នាក់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
× អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ចិកា ៤នាក់ទៀតមានកូវីដ-១៩។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកនេះ ដែលធ្វើឲ្យចំនួនសរុបអ្នកពាក់ព័ន្ធព្រឹត្តិការណ៍នេះ ឡើងដល់២៣នាក់ហើយ។
ករណី៤ថ្មីទាំងនោះ មាន ១. បុរសអាយុ៣៩ឆ្នាំ មានអាសយដ្ឋាននៅបូរីលឹម ឈាងហាក់ ក្នុងសង្កាត់វាលស្បូវ។ គាត់ជាបុគ្គលិកហាងកុំព្យូទ័រ «ឌីមកុំព្យូទ័រ» នៅផ្លូវព្រះសីហនុ ដែលជាបងថ្លៃជីដូនមួយរបស់អ្នកជំងឺអាយុ២៣ឆ្នាំ ដែលរកឃើញនៅថ្ងៃទី២ ខែធ្នូ, ២.ស្ត្រីអាយុ៣២ឆ្នាំ ដែលជាភរិយារបស់បុរសខាងលើ, ៣. កុមារាអាយុ៣ឆ្នាំ ដែលជាកូនរបស់អ្នកជំងឺទាំងពីរ។ រីឯករណីទី៤ ជាបុរសអាយុ២២ឆ្នាំរស់នៅសង្កាត់ចាក់អង្រែលើ ជាបុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ ដែលបានប៉ះពាល់ជាមួយអ្នកជំងឺស្ត្រីអាយុ២១ឆ្នាំ ដែលបានចូលហាង។
សរុបអ្នកកើតកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ឡើងដល់២៣នាក់ ខណៈចំនួនតេស្តឡើងសរុបដល់៩៧៩៣នាក់។
តួលេខសរុបនៅកម្ពុជា ពេលនេះ ឡើងដល់៣៣៥នាក់ ដោយសះស្បើយ៣០៤នាក់។ អ្នកជំងឺ២៦នាក់កំពុងព្យាបាលនៅពេទ្យខ្មែរសូវៀត និង៥នាក់នៅមណ្ឌលសុខភាពចាក់អង្រែ៕
© រក្សាសិទ្ធិដោយ thmeythmey.com