COVID-19
ជាតិ
អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ចិកា ៤នាក់ទៀតមានកូវីដ-១៩ ដែលធ្វើឲ្យចំនួនឡើងដល់២៣នាក់
04, Dec 2020 , 7:05 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ដោយ: រួបរួម
អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ចិកា ៤នាក់ទៀតមានកូវីដ-១៩។ នេះបើតាម​ការប្រកាសរបស់ក្រសួងសុខាភិបាល នាព្រឹកនេះ ដែលធ្វើឲ្យចំនួនសរុបអ្នកពាក់ព័ន្ធព្រឹត្តិការណ៍នេះ ឡើងដល់២៣នាក់ហើយ។



ករណី៤ថ្មីទាំងនោះ មាន​ ១. បុរសអាយុ៣៩ឆ្នាំ មានអាសយដ្ឋាននៅបូរីលឹម ឈាងហាក់ ក្នុងសង្កាត់វាលស្បូវ។ គាត់ជាបុគ្គលិកហាងកុំព្យូទ័រ «ឌីមកុំព្យូទ័រ» នៅផ្លូវព្រះសីហនុ ដែលជាបងថ្លៃជីដូនមួយ​របស់អ្នកជំងឺអាយុ២៣ឆ្នាំ ដែលរកឃើញនៅថ្ងៃទី២ ខែធ្នូ, ២.ស្ត្រីអាយុ៣២ឆ្នាំ ដែលជាភរិយា​របស់បុរសខាងលើ, ៣. កុមារាអាយុ៣ឆ្នាំ ដែលជាកូន​របស់អ្នកជំងឺទាំងពីរ។ រីឯករណីទី៤ ជាបុរសអាយុ​២២​ឆ្នាំ​រស់នៅសង្កាត់ចាក់អង្រែលើ ជាបុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ ដែលបានប៉ះពាល់ជាមួយអ្នកជំងឺ​ស្ត្រីអាយុ២១ឆ្នាំ ដែលបាន​ចូលហាង។

សរុបអ្នកកើតកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ឡើងដល់២៣នាក់ ខណៈចំនួនតេស្តឡើងសរុបដល់៩៧៩៣នាក់។

តួលេខសរុបនៅកម្ពុជា ពេលនេះ ឡើងដល់៣៣៥នាក់ ដោយសះស្បើយ​៣០៤នាក់។ អ្នកជំងឺ​២៦នាក់កំពុងព្យាបាលនៅពេទ្យខ្មែរសូវៀត និង​៥នាក់នៅមណ្ឌលសុខភាពចាក់អង្រែ​៕

© រក្សាសិទ្ធិដោយ thmeythmey.com