អត្ថបទពាណិជ្ជកម្ម
ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា កាន់តែ​ធ្វើ​ឲ្យ​យើង​មិនត្រូវ​ភ្លេចខ្លួន​នឹង​កូ​វីដ​-១៩!!!
04, Dec 2020 , 10:00 am        
រូបភាព
​តាមរយៈ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា កន្លងទៅ​ថ្មីៗ​នេះ កំពុងផ្តល់​មេរៀន​ម្តងទៀត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ថា កុំ​ឲ្យ​ភ្លេចខ្លួន​ឲ្យ​សោះ ព្រោះ​ជំងឺ​កូ​វីដ​-១៩ មិនបាន​ភ្លេច​យើង​ទេ​។ បើ​គិតពី​ថ្ងៃទី​២៩ វិច្ឆិកា ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី មាន​ចំនួន ១៩​នាក់​ដែលជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការ​ណ៌​សហគម​ន៌ ២៨​វិច្ឆិកា ដែល​លទ្ធផល​នេះ​កំពុងតែ​ធ្វើ​ឲ្យ​សហគមន៍​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​ទន្ទឹមនេះដែរ ក៏មាន​ការចាត់​តាំងពី​វិធានការ​ក្រោមរូបភាព​ផ្សេងៗ​ពី​សំណាក់​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​នានា​ដើម្បី​ទប់ស្កាត់ ការ​រី​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​ឲ្យ​បាន​ទាន់ពេលវេលា ដោយមាន​ការគាំទ្រ និង​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ពី​វិស័យ​រដ្ឋ និង​ឯកជន​ទៅលើ​ការផ្សព្វផ្សាយ​ពី​របៀប​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩ ហើយ​បើ​ងាក​មក​មើល​នៅក្នុង​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​សេវា​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ទូទាត់ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ក៏ដូចជា​ដើម្បី​ធានា​សុវត្ថិភាព និង​ការពារ​ហានិភ័យ​នានា ដែល​អាច​កើតមានឡើង​ដោយ​យថាហេតុ​។​
 
​បើ​ក្រឡេក​មក​មើល កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ វិញ កំពុង​ចូលរួម​គាំទ្រ​ទាំងស្រុង​ចំពោះ​ការណែនាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា តាមរយៈ​ការលើកទឹកចិត្ត​ដល់​អតិថិជន​របស់ខ្លួន​ជាង​រាប់ម៉ឺន​នាក់​មកប្រើប្រាស់​ត្រឹមតែ​ទូរស័ព្ទដៃ​មួយ​ដើម្បី​វេរ​លុយ បង់​វិក្កយបត្រ​ទឹក ភ្លើង សំរាម សេវា​អ៊ីនធឺណិត ទូរទស្សន៍​ខ្សែកាប ទិញ​កាត​ទូរស័ព្ទ បង់ថ្លៃ​ទំនិញ បរិច្ចាគ​មូលនិធិ​សប្បុរសធម៌ វេរ​លុយ​ទៅ​ធនាគារ​ក្នុងស្រុក វ៉ា​ឡេ​ត​បាគង ផាយ​ផេ ជាដើម​នោះ​នឹងមិន​ចាំបាច់ ប្រើប្រាស់​ក្រដាសប្រាក់​នោះទេ​។​


 
​ក្រៅតែពី​ផ្តល់​ភាពងាយស្រួល និង​ទាន់សម័យ​ដល់​អតិថិជន អេ អឹម ខេ តែងតែមាន​កម្មវិធី​លើកទឹកចិត្ត​ជា​ហូរហែ ដល់​អ្នកប្រើប្រាស់ ដូចជា សន្សំ​ពិន្ទុ​ពី​ការធ្វើ​ប្រតិបត្តិការ​ជាមួយ​កម្មវិធី​នេះ​ផងដែរ ជាពិសេស​នោះ គ្រាន់តែ​ដោ​ន​ឡូត​កម្មវិធី​នេះ នឹង​ទទួលបាន​១០០​ពិន្ទុ​ភា្ល​ម​ដើម្បី​ប្តូរ​ជា​លុយ ឬ​អាច​សន្សំ​ប្តូរ​យក​រង្វាន់​ជាច្រើន​ដូចជា តុក្កតា និង​ដប​ទឹកស្អាតៗ​ម៉ាក Lock & Lock ថែម​ទៀតផង​។​
 
 តោះ​ដោ​ន​ឡូត​ឥឡូវនេះ http://onelink.to/ss87zk
 
​ព័ត៌មាន​បន្ថែម​៖ 023 220 202/ 1800 200 200
 
​មើល​វីដេអូ​ពី​ការបង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវ​វីដ​-១៩​តាមរយៈ​កម្មវិធី​ធនាគារ​ចល័ត អេ អឹម ខេ​
 
 

​សូម​មើល​របៀប​ចុះឈ្មោះ និង​បង់ថ្លៃ​ទឹក ភ្លើង​នៅទីនេះ​

© រក្សាសិទ្ធិដោយ thmeythmey.com