ពីនេះ ពីនោះ
អន្តរជាតិ
ថែរក្សា​សុខភាព​រាង​កា​យ​របស់​អ្នកតា​មរយៈ​អាកប្បកិរិយា​វិជ្ជមាន​
05, Dec 2020 , 6:59 am        
រូបភាព
​ការរក្សា​ភាព​វិជ្ជមាន និង​ការជំរុញ​ទឹកចិត្ត អាចជួយ​ឱ្យ​ជីវិត​រស់នៅ​របស់​អ្នកមាន​សុខភាព​ល្អ​។ ទាំងនេះ ជា​គន្លឹះ​ដើម្បី​រក្សា​ភាព​វិជ្ជមាន ៖



-​ជ្រើសរើស​ធ្វើ​អ្វីដែល​អ្នក​ពេញចិត្ត​: មនុស្ស​ជាច្រើន​ចូលចិត្ត​ដើរ​។ អ្នក​អាច​ដើរ​នៅ​ខាងក្រៅ នៅផ្ទះ នៅលើ​ម៉ាស៊ីន​ហាត់ប្រាណ តែម្នាក់ឯង ឬ​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ​។​
-​ធ្វើ​ចិត្ត​ឱ្យ​រីករាយ​: ស្តាប់​តន្ត្រី នៅពេល​អ្នកដើរ​ឬ​រត់​។ មើល​ទូរទស្សន៍ ឬ​វីដេអូ​ពេល​អ្នក​ហាត់ប្រាណ​។​
-​ធ្វើឱ្យ​ជីវិត​គួរឱ្យ​ចាប់អារម្មណ៍​: សាកល្បង​សកម្មភាព​ផ្សេងៗ​គ្នា ដូចជា​កីឡា​វាយ​កូន​បាល់​ហែល​ទឹក រាំ ជិះ​កង់ កីឡា​ជា​ក្រុម ឬ​យូ​ហ្គា​។​
-​កត់ត្រា​ទុក​: កំណត់​ពេលវេលា ឱ្យ​សកម្ម​ដូច​អ្នក​ចង់​ណាត់ជួប​សំខាន់​ផ្សេងទៀត​។​
-​ផ្តល់​កិត្តិយស​ដល់​ខ្លួន​អ្នក​: កំណត់​គោលដៅ​រយៈពេល​ខ្លី និង​រៀបចំ​ផែនការ​ផ្តល់​រង្វាន់​សម្រាប់​ខ្លួន​អ្នក ។​
-​ត្រូវ​ចេះ​បត់បែន​: ពេលខ្លះ​ជីវិត​នឹងមិន​ទទួលបាន​តាម​ផែនការ​របស់​អ្នក​។​
-​ចំណាយពេល​ជាមួយ​មិត្តភក្តិ​: កំណត់​បង្ហាញអោយឃើញ​ចំពោះ​មិត្តភក្តិ ដែលមាន​អាកប្បកិរិយា​អវិជ្ជមាន​។​
-​ចាក​ឆ្ងាយ​ពី​ការិយាល័យ សាលារៀន ឬ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ជាមួយ​ដំណើរ​កម្សាន្ត ពេល​ថ្ងៃ​វិស្សមកាល​ខ្នាតតូច ឬ​វិស្សមកាល​ពេញលេញ​។​
-​អាន​សៀវភៅ​ដែល​ជម្រុញ​ផ្នត់គំនិត (​លើកទឹកចិត្ត​)​។​
-​ធ្វើជា​អ្នកស្ម័គ្រចិត្ត​: ការជួយ​អ្នកដទៃ​អាចធ្វើអោយ​ទស្សនវិស័យ​អារម្មណ៍​របស់​អ្នក​ប្រសើរឡើង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com