COVID-19
អន្តរជាតិ
អ៊ីរ៉ង់​ជា​ប្រទេស​ដំបូង​នៅ​មជ្ឈិមបូព៌ា​ដែលមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ជាង​១​លាន​ករណី​
04, Dec 2020 , 11:58 am        
រូបភាព
ដោយ: រួបរួម
​គិត​ត្រឹម​ថ្ងៃទី​៤ ខែធ្នូ នេះ អ៊ីរ៉ង់ បាន​ក្លាយជា​ប្រទេស​ទី​១៤​នៅលើ​លោក​ដែលមាន​ករណី​ឆ្លង​កូ​វីដ​-១៩​លើស​១​លាន​ករណី ហើយក៏​ជា​រដ្ឋ​ដំបូង​នៅ​មជ្ឈិមបូព៌ា​ផងដែរ​។ នៅ​ទូទាំង​ពិភពលោក ករណី​ឆ្លង​កូ​វីដ​-១៩ មាន​ជាង​៦៥.៥២​លាន ក្នុងនោះ​ស្លាប់​ជាង​១.៥១​លាន​នាក់ និង​សះស្បើយ​ជាង​៤៥.៣៧​លាន​នាក់​។​

 
​អ៊ីរ៉ង់ មាន​អ្នក​ឆ្លង​ជាង​១​លាន​ករណី ខណៈ​សហរដ្ឋអាមេរិក បន្ត​នាំមុខគេ​ដាច់​ឆ្ងាយ ជាមួយនឹង​១៤.៥៣​លាន ហើយ​បន្ត​ដោយ​ឥណ្ឌា​ជាង​៩.៥៧​លាន ប្រេ​ស៊ី​ល​ជាង​៦.៤៨​លាន រុស្ស៊ី​ជាង​២.៣៧​លាន បារាំង​ជាង​២.២៥​លាន​។ អេ​ស្ប៉ា​ញ ចក្រភព​អង់គ្លេស អ៊ីតាលី អា​ហ្ស​ង់​ទីន កូ​ឡុំ​ប៊ី ម៉ិ​ក​ស៊ិ​ក អាល្លឺម៉ង់ និង​ប៉ូឡូញ មាន​ចន្លោះ​ពី​ជិត​១.៧​លាន ចុះទៅ​ជាង​១​លាន​។​
 
​ប៉េ​រូ មាន​ជាង​៩០​ម៉ឺន​ករណី អា​ហ្សិ​ក​ខាងត្បូង​ជាង​៨០​ម៉ឺន អ៊ុយ​ក្រែ​ន និង​តួ​ក​គី ជាង​៧០​ម៉ឺន​ដូចគ្នា រីឯ​ប្រទេស​ផ្សេងទៀត​ដែលមាន​ករណី​ឆ្លង​ជាង​កន្លះ​លាន​រួមមាន បែលហ្ស៊ិក អ៊ីរ៉ាក់ ឥណ្ឌូណេស៊ី ស៊ី​លី ហូ​ឡង់ និង​ឆេ​ក ខណៈ​រូ​ម៉ា​នី បង់​ក្លា​ដែ​ស ហ្វីលីពីន និង​ប៉ា​គី​ស្ថាន មាន​តួលេខ​កាន់តែ​ប្រកៀក​កន្លះ​លាន​ករណី​។​
 
​ក្នុងចំណោម​អ្នកស្លាប់​ជាង​១.៥១​លាន​នាក់ សហរដ្ឋអាមេរិក មាន​ជាង​២៨​ម៉ឺន ប្រេ​ស៊ី​ល​ជាង​១៧​ម៉ឺន ឥណ្ឌា​ជិត​១៤​ម៉ឺន និង​ម៉ិ​ក​ស៊ិ​កជាង​១០​ម៉ឺន​។ ប្រទេស​ចំនួន​២១​ទៀត​ដែលមាន​អ្នកស្លាប់​ខ្ទង់​ម៉ឺន​នាក់ រួ​មាន ចក្រភព​អង់គ្លេស អ៊ីតាលី បារាំង អ៊ីរ៉ង់ អេ​ស្ប៉ា​ញ រុស្ស៊ី អា​ហ្ស​ង់​ទីន កូ​ឡុំ​ប៊ី ប៉េ​រូ អាហ្វ្រិក​ខាងត្បូង ប៉ូឡូញ អាល្លឺម៉ង់ ឥណ្ឌូណេស៊ី បែ​ល​ហ្សិ​ក ស៊ី​លី តួ​ក​គី អេ​ក្វា​ឌ័​រ អ៊ុយ​ក្រែ​ន កាណាដា អ៊ីរ៉ង់ និង​រូ​ម៉ា​នី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com