ជាតិ
សុខភាព
អាជ្ញាធរ ចាប់បានឱសថបំប៉នសុខភាពហួសកាលបរិច្ឆេទ៤កុងតឺន័រ នៅព្រះសីហនុ
× មន្ត្រីសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ប្រចាំខេត្តព្រះសីហនុ និងអាជ្ញាធរពាក់ព័ន្ធ បានចុះចាប់ឱសថហួសកាលបរិច្ឆេទ៤កុងតឺន័ររបស់ក្រុមហ៊ុន JIN HAE INVESTMENT CO.,LTD នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។
ទំព័រហ្វេសប៊ុករបស់ ក.ប.ប. បានបង្ហោះព័ត៌មានថា ឱសថបំប៉នសុខភាពហួសកាលបរិច្ឆេទ៤កុងតឺន័រនោះ ស្មើនឹង៣៣០កេស។ ក.ប.ប. គ្រាន់តែអះអាងថា ឱសថបំប៉នសុខភាពហួសកាលបរិច្ឆេទទាំងនោះ មានប្រភពមកពីក្រៅប្រទេស តែពុំបានបញ្ជាក់ថា ប្រទេសណាឡើយ។
ប្រភេទឱសថបំប៉នសុខភាពហួសកាលបរិច្ឆេទទាំងនោះ រួមមាន OCTA-Z ចំនួន១២៦កេស CHANGE ចំនួន៤៨កេស YA HWANG SAM ចំនួន៩៦កេស និង GAN BO HO ចំនួន៦០កេស។ បើតាមក.ប.ប. ដដែល សមត្ថកិច្ច បានរក្សាឱសថបំប៉នសុខភាពហួសកាលបរិច្ឆេទទាំងនោះ លើទូកុងតៃន័រ នៅទីលានកំពង់ផែ ដើម្បីរង់ចាំម្ចាស់ ចូលមកដោះស្រាយតាមនីតិវិធីច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com